កីឡាករ Roger Federer ផ្តួលគូប្រកួត Kyle Edmund ឡើងទៅវគ្គ៨នាក់ ចុងក្រោយ Indian Wells

14-03-2019 4:23pm

វាយតឺន្នីសៈ កីឡាករ Roger Federer បានបន្តដំណើររបស់ខ្លួនសម្រាប់ជំនួបដែលអាចមានលទ្ធភាពនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ BNP Paribas Open ជាមួយនឹងកីឡាករ Rafael Nadal ក្រោយសម្រេចបានជ័យជំនះនៅជុំទី៤ នៅលើវាលខ្សាច់របស់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ។

កីឡាករ Federer ត្រូវការពេលតែ១ម៉ោងប៉ុណ្ណោះ ដើម្បីផ្តួលកីឡាករអង់គ្លេស Kyle Edmund ក្នុងលទ្ធផលពិន្ទុ6-1 6-4 នៅជំនួបលើកដំបូងរបស់ពួកគេ ដើម្បីឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Indian Wells ។

ជើងឯក Grand Slam ២០ជំនាន់ម្នាក់នេះ នឹងត្រូវប៉ះជាមួយកីឡាករប៉ូឡូញ Hubert Hurkacz ដែលបានយកឈ្នះកីឡាករវ័យក្មេងកាណាដា Denis Shapovalov ក្នុងលទ្ធផលពិន្ទុ7-6(3) 2-6 6-3  ។

ខណៈពេលនោះដែរ កីឡាករ Nadal ដែលជាជើងឯក Grand Slam១៦សម័យកាល បានយកឈ្នះកីឡាករឆ្លងកាត់វគ្គជម្រុះ Filip Krajinovic របស់ស៊ែប ដើម្បីឡើងទៅវគ្គបន្ទាប់ដូចគ្នាជាមួយនឹងជ័យជំនះក្នុងលទ្ធផលពិន្ទុ6-3 6-4៕