Liverpool បំបាក់ Bayern Munich ឡើងទៅវគ្គ១ភាគ៤ ផ្តាច់ព្រ័ត្រ UEFA Champions League

14-03-2019 12:14pm

បាល់ទាត់ៈ ២គ្រាប់ពីកីឡាករ Sadio Mane បានជួយឲ្យក្រុម Liverpool ឈ្នះក្រុម Bayern Munich ៣-១ នៅក្នុងទឹកដី Allianz Arena ដើម្បីឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Champions League សម្រាប់រដូវកាលទី២ជាប់ៗគ្នា។

គ្មានក្រុមណាមួយបង្កើតឱកាសច្រើននោះទេ នៅរាត្រីដ៏សើមក្នុងទីក្រុង Munich របស់អាល្លឺម៉ង់មួយនេះ ហើយកីឡាករក្រុមទាំង២ ចាយបាល់អត់ប្រយោជន៍ច្រើនដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហង្សក្រហម Liverpool លេងបានយ៉ាងស្រួចស្រាវជាង ហើយនិងបានធ្វើឲ្យការប្រកួតទាំង២ជើងនេះ នាំមុខមុននៅនាទី២៦ ពេលដែលកីឡាករ Mane ទាក់យកបាល់ពីការបញ្ជូនរបស់កីឡាករ Virgil van Dijk មុនពេលស៊ុតបាល់បញ្ចូលទី ក្រោយពេលអ្នកចាំទី Manuel Neuer ប្រញាប់ចេញពីទីរបស់គាត់នោះ។

ពេលនេះ ក្រុម Bayern Munich យ៉ាងហោចណាស់ក៏ត្រូវការ២គ្រាប់ដែរ ហើយនិងរកបាន១គ្រាប់មកវិញ ពេលដែលកីឡាករ Joel Matip ធ្វើឲ្យបាល់ចូលទីខ្លួនឯង។

ទោះបីជាយ៉ាងណាក៏ដោយ រលកនៃការវាយប្រហារពីក្រុមជើងឯកបាល់ទាត់អាល្លឺម៉ង់មួយនេះ ហាក់ដូចជាគ្មានប្រយោជន៍នោះទេ នៅក្រោយពេលសម្រាកតង់ទី១ ហើយកីឡាករ Van Dijk ធ្វើឲ្យមានការធានាបានកៅអីលេងនៅវគ្គ៨ក្រុមចុងក្រោយសម្រាប់ក្រុម Liverpool ពេលដែលគាត់រកបានគ្រាប់បាល់យ៉ាងអស្ចារ្យពីការទាត់បាល់ជ្រុងរបស់កីឡាករ James Milner មុនពេលដែលកីឡាករ Maneបន្ថែមគ្រាប់បាល់ទី២របស់គាត់នៅ៦នាទីពីម៉ោងបញ្ចប់ការប្រកួត៕