២គ្រាប់របស់ Lionel Messi ជួយឲ្យ Barcelona ឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League

14-03-2019 12:07pm

បាល់ទាត់ៈ កីឡាករ Lionel Messi រកបាន២គ្រាប់ម្នាក់ឯង និងជួយដៃគូរកបាន២គ្រាប់បន្ថែមទៀត ពេលដែលក្រុម Barcelona ឡើងដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រជាលើកទី១២ជាប់ៗគ្នា ជាមួយនឹងជ័យជំនះទាំង២ជើង៥-១ នៅវគ្គ១៦ក្រុមចុងក្រោយលើក្រុម Lyon។

ក្រុម Barcelona ដែលកំពុងតាមប្រម៉ាញ់ជើងឯកបាល់ទាត់ទាំង៣ និងបានស្មើ០-០ នៅការប្រកួតជើងទី១នោះ បាននាំមុខមុនដោយសារការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Messi។

កីឡាករ Philippe Coutinho ពេនមួយជើងចូលទៅក្នុងសំណាញ់ទីបានសម្រេចពីការបញ្ជូនបាល់ពីកីឡាករ Luis Suarez មុនពេលការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Lucas Tousart បានធ្វើឲ្យក្រុម Lyonមានសង្ឃឹមឡើងវិញ។

កីឡាករ Messi បានបន្ថែម១គ្រាប់ទៀតនៅនាទី៧៨ មុនពេលមានគ្រាប់បាល់ពីកីឡាករ Gerard Pique និងកីឡាករ Ousmane Dembele។

ក្រុម Barcelona នឹងដឹងពីគូប្រកួតនៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្ររបស់ពួកគេនៅថ្ងៃសុក្រស្អែកនេះ ហើយក្រុម Manchester City, Manchester United, Liverpool, Tottenham, Juventus, Ajaxនិងក្រុម Porto សុទ្ធតែអាចជាគូប្រកួតរបស់ពួកគេទាំងអស់៕