ពិសាល ម៉ារីអូ តារាសម្ដែង ដែលមិនប្រកាន់ខ្លួន ជាជំងឺតួឯក

14-03-2019 11:39am

ភ្នំពេញៈ នៅពេលដែលកេរ្ត៍ឈ្មោះក្នុងសិល្បៈនៅមានកម្រិតតារាភ្នែកស្រទន់ពិសាល ម៉ារីអូចាប់ផ្តើមគិតថាជាតួសម្តែងត្រូវមានចរិកឲទូលាយហើយមិនអាចតម្កើងខ្លួនត្រឹមតែថតបានចម្រៀង១ឬ២បទខ្ទើតក្លាយជាតួឯកហៅថតតួល្មមៗលែងចង់។នេះប្រហែលជាលោកគិតតាមរៀមច្បងដែលឈឈ្មោះបោះសំឡេងក្នុងសិល្បៈនៅតែល្បីក៍ព្រោះតែមិនមែនកើតជំងឺតួឯកលើសកម្រិត។

លោកពិសាល ម៉ារីអូជាតារាសម្តែងបោះជំហ៊ានសិល្បៈច្រើនខែមកហើយដោយមានរូបសម្បត្តិសង្ហារាងខ្ពស់ហើយត្រូវបានអ្នកនៅក្នុងសង្គមឬចង្កោមសិល្បៈស្គាល់ច្រើនគ្នាព្រោះមានការរាប់អានហើយតែងតែអញ្ជើញលោកចូលរួមកម្មវិធីកម្របាត់មុខដើម្បីជួយគ្នា។ក្រៅពីសិល្បៈតារារូបនេះមានមុខរបរក្រៅសិល្បៈដើម្បីផ្សំជាមួយសិល្បៈផ្គត់ផ្គង់ក្នុងគ្រួសារលើកកម្ពស់ជីវភាព។

លោកម៉ារីអូបានថ្លែងថាលោកស្រឡាញ់សិល្បៈខាងសម្តែងតាំងពីយូរមកហើយដោយលោកបានហក់ចូលតាមផលិតកម្មផ្សេងៗបានថតជារឿងស្ពតនិងចម្រៀងខារ៉ាអូខេផ្សេងៗព្រមការចេញមុខរាំច្រៀងតាមកម្មវិធីនៅតាមទូរទស្សន៍ឬកម្មវិធីទូរទស្សន៍សមាគមរាំចូលឆ្នាំ។ តារាពូកែលេងកែវភ្នែកស្រទន់ទាក់ចិត្តស្រីៗឲលង់រូបនេះបន្តថា«ក្នុងនាមជាសិល្បៈសម្រាប់ចិត្តលោកវិញអ្នកដឹកនាំតម្រូវឲសម្តែងបែបណាសុខចិត្តធ្វើតាមដើម្បីទទួលបទពិសោធន៍ថ្មីៗ។លើកលែងតែសាច់រឿងឬប្លង់ថតបន្ទាបយើងខ្លាំងគឺមិនអាចសម្តែងឡើយ។

លោកមិនចូលចិត្តដាក់ខ្លួនជាតួឯកនោះទេព្រោះតារាល្បីៗខ្លះគាត់មិនមែនចេះតែក្លាយតួឯករហូតឡើយពេលខ្លះផ្លាស់ប្តូរគ្នាទៅវិញទៅមកនោះទើបសមថាជាអ្នកសិល្បៈ។»លោករំពឹងថាជំហ៊ានក្នុងសិល្បៈពិតជាមានការគាំទ្របន្តទៀតហើយលោកសន្យាថាកែសមត្ថភាពឲល្អដើម្បីដើរលើអាជីពនេះបន្តទៅមុខទៀត៕