នាវាចម្បាំងអាមេរិក ចូលចតនៅកំពង់ផែហ្វីលីពីន ក្រោយបើកឆ្លងកាត់សមុទ្រចិនខាងត្បូង

13-03-2019 5:06pm

ក្រុងម៉ានីលៈ នាវាជើងទឹកសហរដ្ឋអាមេរិក បានសុំចូលចតនៅកំពង់ផែក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ ក្រោយបើកឆ្លងកាត់សមុទ្រចិនខាងត្បូង និងធ្វើឲ្យមានអន្តរឥទ្ធិពលជាមួយកងទ័ពជើងទឹកចិន ផងដែរ។

ក្រោយបញ្ចប់បេសកកម្មនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង  នាវាជើងទឹក USS Blue Ridge បានធ្វើដំណើរមកកានតំបន់ឆកសមុទ្រម៉ានីល ដោយឆ្លងកាត់សមុទ្រវិវាទចិនខាងត្បូង ហើយមេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក អេរីក អាន់ឌូស បាននិយាយថា ពួកគេមាននូវអន្តរឥទ្ធិពលសុវត្ថិភាព និងលក្ខណៈអាជីពជាមួយកងទ័ពជើងទឹកចិននៅក្នុងតំបន់នោះ។

ការចូលចតនេះដែរ បានកើតមានឡើងរយៈពេលជាច្រើនសប្តាហ៍ ក្រោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកម៉ៃ ផមផ្យូ បាននិយាយថា រាល់ឧប្បត្តិហេតុណាមួយរវាងហ្វីលីពីន និងកងកម្លាំងចិន នៅក្នុងសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យមានកិច្ចព្រមព្រៀងការពារជាតិឯកភាពរៀងៗខ្លួនជាមួយទីក្រុងម៉ានីល។

សូមបញ្ជាក់ថា ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាសហរដ្ឋអាមេរិក បានជាប់គាំងនៅក្នុងជម្លោះដែនដីជាមួយចិន ហើយនិងប្រទេស៥ផ្សេងទៀត លើកោះជាច្រើននៅក្នុងសមុទ្រចិនខាងត្បូងដែលសម្បួរដោយប្រេង៕