មិននឹកស្មានថា រឿង «លោកប្តី» យុវវ័យនៅតែគាំទ្រច្រើន ទោះមានការបញ្ចាំងរឿងបរទេសស្របគ្នា

13-03-2019 7:29am

ភ្នំពេញៈ រឿង​«​លោក​ប្តី​»​ ​បានធ្វើការ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​តាំងពីថ្ងៃ៧ ​មីនា​ ​ឆ្នាំ2019​ ​រឿង​«​លោក​ប្តី​»​ជា​ភាពយន្ត​ដែល​និយាយ​ពី​ស្វាមី​ខិល​ខួច​ ​មាន​ល្បិច​ដាក់​ប្រពន្ធ​ ​មិនបាន​ប្រើ​ហឹង្​សា​អ្វី​នោះ​ទេ​ ​តែ​ចិត្ត​ស្ត្រីជា​ប្រពន្ធ​ ​គឺ​គ្រាំចិត្ត​ស្ទើរតែ​ក្អួតឈាម​ ​ព្រោះ​ទង្វើ​ប្តី​កំហូច​។អ្វីដែលប្លែកទោះជាមានរឿងបរទេសល្អមើលបុកប៉ះចំរឿងខ្មែរមួយនេះសន្ទុះការចូលមើលគាំទ្រកុនខ្មែររបស់យុវវ័យនៅតែពុះកញ្ជ្រោលមិនថមថយ។

បើយោងតាមការខមមិនលើហ្វេសបុកយុវវ័យម្នាក់ៗដែលបានចូលទៅទស្សនារឿង«លោកប្តី»រួចហើយនោះសុទ្ឋតែបង្ហាញការសរសេរសាលើសង្គមកោតសរសើរស្នាដៃថ្មីមួយទៀតរបស់ពាក់មីរិតតែល្អមើលហើយពិតជាពូកែដឹកនាំ។ រឿង«លោកប្តី»ក្រៅពីមានការទាក់ទាញសាច់រឿងហើយនោះរំលេចដោយតួសម្តែងមានស្នាដៃដូចជាពាក់មី ខ្ញុង កញ្ញាហេង ចាន់ថានិងតារាមួយចំនួនទៀត។

នេះជាកម្លាំងចិត្តមួយដែលរឿងមួយនេះនៅតែអាចតតាំងបានជាមួយបណ្តរឿងថ្មីៗបានមកដល់រោងកុនសុទ្ឋតែមានគុណភាពល្បីលើហូលីវូតតែរឿង«លោកប្តី»នៅតែមានហ្វេនបន្តគ្នាទិញសំបុត្រចូលទស្សនា។ រឿងលោកប្តីនៅតែបន្តបញ្ចាំងដដែលនោះទេទោះជាមានការចាក់បញ្ចាំងច្រើនថ្ងៃកន្លងទៅមែនតែនៅមិនទាន់ឈប់ផ្សាយឡើយ។ដូចនេះអ្នកមិនទាន់បានចូលរួមទស្សនាអាចចូលរួមទស្សនាជាបន្តបានដើម្បីលើកស្ទួយកុន្មែរកូនខ្មែរ៕