សម្ដេចតេជោ ហ៊ុន សែន ៖ ផ្ដាំទៅមេបក្សប្រឆាំង មិនអាចបង្រួបបង្រួមជាតិជាមួយបានឡើយ បើមានចរិកចង់កម្ទេចគ្នាបែបនេះ

11-03-2019 11:34am

ភ្នំពេញៈ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់មេបក្សប្រឆាំងនៅក្រៅប្រទេសថា មិនអាចបង្រួបបង្រួមជាមួយបានឡើយ បើនៅប្រកាន់ចរិកចាក់រុក និងចង់កម្ចេចសម្តេចនោះ។

សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «មានអាចង្រៃមួយនោះ(សម រង្ស៊ី) អារត់ចោលស្រុកមួយនោះ វាបានបង្ហោះតាមហ្វេសប៊ុកថា បើទោះបីមិនផឹកក៏ដោយធ្វើយ៉ាងនឹងដូចជារុញឲ្យមនុស្សចេះផឹក។ យឺខ្ញុំ ព្រះករុណា ខ្ញុំទៅជាមនុស្សអស់សិទ្ធិអាលីងវាទៅជា។ អីញ្ចឹងបានថា! អាស្មារតីបង្រួមបង្រួមជាតិអានេះ ទៅមិនរួចទេ»។

សម្តេចក៏បានលើកឡើងថា «យើងចង់បង្រួបបង្រួមយ៉ាងម៉េច បើវាចង្រៃបែបនេះ មិនឲ្យធ្វើបានទេ។ វាស្អីឡើងវាថា មិនយកខ្មែរធ្វើសត្រូវទេ ក៏ប៉ុន្តែត្រូវកម្ចាត់ពួកនឹងចោលតែម្តង ។ អីញ្ចឹងបើឯងចង់កម្ចាត់អាញអាញ ចង់ត្រូវកម្ចាត់ឯងដែរ រឿងនឹងមានតែប៉ុណ្ណឹង!»។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងពីសម័យ ប៉ុល ពត ថាមានការគាបសង្កត់ យ៉ាងណាក៏វាយរហូតដល់ដូល អីញ្ចឹងមិនអាចទុកឲ្យមកធ្វើផ្តេសផ្តាស់បានទេវាទៅ៕