ព្រឹកនេះ សម្តេចតេជោ ជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

28-02-2019 8:29am

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងជួបតំណាងគណបក្សនយោបាយចំនួន១៦ ដែលសម្រេចចិត្តចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា "នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ ខ្ញុំនឹងជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយបងប្អូនមកពីគណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់"

សម្តេច បានបញ្ជាក់អំពីជំនួប​នេះថា "នេះ គឺជាដំណើការនៃលទ្ធិ​ប្រជាធិបតេយ្យនៅប្រទេសយើង។ ការចូលរួមផ្តល់នូវមតិយោបល់ល្អៗពីគណបក្សនយោបាយទាំងអស់ ដល់រាជរដ្ឋាភិបា គឺជួយជំរុញដល់ការកសាងប្រទេសអោយកាន់តែរីកចម្រើនទៅមុខ"

ជាមួយគ្នានោះដែរ សម្តេចក៏បានអរគុណបងប្អូនដែលបានរួមចំណែកចូលរួមជួយប្រទេសជាតិ និងអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាការពាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍លឿនទៅមុខ៕