នាយករដ្ឋមន្ត្រី ៖ អ្នកលក់សម្ដី អាក្រក់មុខក្រញូវ ហើយលក់មិនដាច់ កុំបន្ទោសរាជរដ្ឋាភិបាល

25-02-2019 12:55pm

ភ្នំពេញៈ បន្ទាប់ពីមានអ្នកលក់ដូរមួយចំនួន តែតែងប្រើសម្ដីអាក្រក់ និងមានទឹកមុខក្រញូវដាក់អតិថិជននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើអ្នកលក់ដូរទាំងនោះ លក់មិនដាច់ហើយ កុំមកបន្ទោសរាជរដ្ឋាភិបាលឲ្យសោះ។

សម្តេចតេជោ បានថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី៧ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា អ្នកទេសចរណ៍ដែលអញ្ជើញមកកម្ពុជា គឺជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការរកស៊ី។

សម្ដេចបន្ដថា អ្នកជំនួញ ឬអ្នកលក់ដូរទម្រាំបានអតិថិជនម្នាក់មកទិញ គឺជារឿងលំបាកបំផុត ដូច្នេះត្រូវតែវិធីសាស្រ្តក្នុងការទាក់ទាញអតិថិជន ដោយមិនត្រូវប្រើប្រាស់សំដីមិនសមរម្យដាក់អតិថិជនឡើយ ដើម្បីលើកក្រោយមកទិញទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កុំឲ្យគេមកទិញម្ដងហើយរៀងចាល មុខគេមិនមើល សម្ដីគំរោះគំរើយ តម្លៃកាត់ថ្លៃ ។ ចឹងថ្ងៃក្រោយរកស៊ីខាតកុំថា មកពីរដ្ឋាភិបាល កុំបន្ទោសរដ្ឋាភិបាល ។ បន្ទោសមកពីយើង មុខអាក្រក់ សម្ដីអាក្រក់”៕