ដាច់ថ្ងារ! ឆៃ លីដាឡែន ចង់ហោះ ក្រោយម្ចាស់ហាងព​ញ្ញាក់​កាដូទូរស័ព្ទអាយហ្វូន​ Xs Max មុនថ្ងៃកំណើត

12-02-2019 8:01am

ភ្នំពេញៈ អ្នកនាង ឆៃ លីដាឡែន អរស្ទើរហោះតែម្តង នៅពេលដែលនាងចូលទៅកាន់ហាងទូរ័ព្ទមួយកន្លែងមានឈ្មោះថា «សេងប៊ុយ» ដើម្បីមើលម៉ូដទូរស័ព្ទ។ មានអី ភ្លាមៗនោះ ថៅកែហាង ស្រាប់តែជូនកាដូទូរស័ព្ទដល់នាងម៉ាកអាយហ្វូនម៉ូដែលចុងក្រោយ សម្រាប់ការ​រាប់អានធ្វើឲ្យ ដាឡែន ស្រឡាំងកាំង និយាយលែងចេញ បើកភ្នែកធំៗនឹកស្មានមិនដល់​។

នេះចាត់ទុកថាជាការនាំសំណាងមួយសម្រាប់អ្នកនាង ដាឡែន ដែលទទួលកាដូលំដាប់ទី១ព្រោះសល់តែប៉ុន្មានថ្ងៃនេះ នាងឈានដល់ថ្ងៃខួបកំណើតផងដែរ។ កាដូទូរស័ព្ទ ដែលល្បីឈ្មោះធ្វើឲ្យ ដាឡែន រំភើប ហើយក៏​អរគុណដល់លោកស្រីម្ចាស់ហាង ដែលមានទឹកចិត្តស្រឡាញ់រាប់អានចំពោះនាងជាតារាសិល្បៈម្នាក់ ហើយនាងក៏ពុំដែលគិតថា បានរបស់ល្អបែបលក្ខណៈហ្វ្រីៗដែរ ក្រៅពីសន្សំលុយទិញ សូមជូនពរឲ្យ​ហាង​«សេងប៊ុយ» មានអតិថិជនច្រើនឡើងៗ។

នៅលើបណ្តាញសង្គម ឆៃ លីដាឡែន បានសរសេរថា «ហៅអែងទៅលេងបងប្អូនហាងលក់ទូរស្ទព័ដៃ​ ដំបូងគេនិយាយសួរសុខទុក្ខគ្នា និយាយឡើ​ងមួយសន្ទុះ​ ស្រាប់តែគេហុចទូរស័ព្ទ Xs max ស្មានថា គេអោយមើ​ល​ ស្រាប់តែគេនិយាយថា​ ខ្ញុំឲ្យ​ចែសម្រាប់​កាដូថ្ងៃខួបកំណើត... និយាយលេង ឬនិយាយមែន? ខ្ញុំនិយាយមែន... តែមិនទាន់ដល់ថ្ងៃខួបបងទេ​ (១៧ ខែកុម្ភៈ).. ខ្ញុំឲ្យ​កាដូបងមុន.......!!!! ពិតជា suprise មែន​ អារម្មណ៍ចង់ហោះ​ មិនដែលមានអ្នក suprise អញ្ចឹងទេ អរគុណហើ​យប្អូនប្រុស​ ចាន់ស៊ី ស៊ី​ណា វ៉ាត់ត្រា​ ដែលអោយកាដូសម្រាប់​ខួបកំណើតបង​ បងស្រលាញ់ខ្លាំងណាស់​ ។ ជូនពរប្អូនសូមអោយប្អូនមានសុខភាពល្អ នឹងជោគជ័​យការងារ​ លុយហូរចូលច្រើ​នៗ​ នឹងមានភាពល្បីល្បាញក្នុងវិសយ័សិល្បៈ នឹងមានអ្នកគាំទ្រអោយច្រើនៗ»