ប៉ូលិសក្រុងពោធិ៍សាត់ ចូលទៅវាយខ្នោះបុរស២នាក់ ដល់ទីជម្រក រឿងជួញគ្រឿងញៀន​

12-02-2019 7:35am

ពោធិ៍សាត់ៈ កម្លាំងនគរបាល​ផ្នែកប្រឆាំងគ្រឿងញៀន​ កម្លាំងអន្តរាគមន៍ក្រុង សហការជាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃញី កាលពីវេលាម៉ោង១១៖២០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៩ បានចុះបង្ក្រាប​ករណីជួញដូរ នឹងរក្សាទុកនូវសារធាតុញៀន នៅ​លំនៅដ្ឋានរបស់ឈ្មោះ​ ញេប​ នៅ​ ភេទប្រុស​ ស្ថិតក្នុងភូមិមាន់ចែ​ សង្កាត់ព្រៃញី​ ក្រុងពោធិ៍សាត់​។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក​ យឹម​ ស៊ាងហៃ​ អធិការនគរបាលក្រុងពោធិ៍សាត់ ក្រោយអនុវត្តន៍តាមនិទេសផ្ទាល់របស់លោក​ តន់​ សីហតេជៈ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១០៖៤៥ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ពេលចុះដល់កម្លាំង បាន​ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១ឈ្មោះ​ ញេប​ នៅ​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ជាម្ចាស់ផ្ទះ។ ២ ឈ្មោះ​ ចាន់​ ធី​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ រស់នៅភូមិមាន់ចែ​ សង្កាត់ព្រៃញី​ ក្រុងពោធិ៍សាត់។

វត្ថុតាងឆែកឆេររកឃើ​ញរួមមាន ៖ -ម្សៅក្រាមពណ៌សថ្លាចំនួ​ន៤កញ្ចប់ធំ​ នឹង៣កញ្ចប់តូច -ថង់សម្រាប់ច្រកថ្នាំមួយចំនួន -ដែកកេះចំនួន៥ដើ​ម -ដប់ទឹកសម្រាប់ជក់ចំនួន៥ -ប្រដាប់ចូកថ្នាំញៀនចំនួន១ -ដាវនឹងកាំបិតចំនួន៥ដើ​ម -កាំភ្លើ​ងកែច្នៃចំនួន១ដើ​ម -ស្លាកលេខម៉ូតូចំនួន២សន្លឹក -ម៉ូតូ១គ្រឿង -ទូរស័ព្ទដៃចំនួន២គ្រឿង

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាន​ឃាត់នឹងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើ​ម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយា​ល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕