ក្រុមសៀមរាប FC “A” លើកពាន ខណៈសៀមរាប FC បានត្រឹមជើងឯករង នៃ Tiger Street Football Festival 2019

11-02-2019 7:09pm

សៀមរាបៈ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ នៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បន្តបានរកឃើញជើងខ្លាំង១២ក្រុមបន្ថែមទៀត ខណៈក្រុមសៀមរាប FC “A” គ្រងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាប នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅនៅមណ្ឌលទី៦ នាទីលានអង្គរឃ្យុងយូ ដោយការប្រកួតមាន១១៨ក្រុម។

ការគ្រងតំណែងជើងឯក ប្រចាំមណ្ឌលក្រុងសៀមរាប របស់ក្រុមសៀមរាប FC “A” លើកនេះ ក្រោយយកឈ្នះក្រុមសៀមរាប FC ដោយលទ្ធផល៣ទល់១។ ចំណែក ក្រុម Fratello FC “អាជ្ញាធរអប្សរា” ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមវត្តស្វាយ United ក្នុងលទ្ធផល២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ ចំពោះ៨ក្រុម ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ រួមមានក្រុមគិរីដងរែក ក្រុមគិរីដងរែក FC “B” ក្រុមយុវជនសៀមរាប ក្រុមក្លិបបាល់ទាត់ដំរី “A” ក្រុម The Brother “A” ក្រុម The Brother FC ក្រុម Fleep Step “B” និងក្រុម Freedom FC។

សម្រាប់រង្វាន់ក្រុមជើងឯក មណ្ឌលក្រុងសៀមរាប គឺក្រុមសៀមរាប FC “A” ទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមសៀមរាប FC ប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Fratello FC “អាជ្ញាធរអប្សរា” ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើវត្តស្វាយ United ទទួលបានប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ។

ដោយឡែក ក្រុងសៀមរាប ដែលជាមណ្ឌលទី៦នេះ គណៈកម្មាធិការរៀបចំការប្រកួត យក១២ក្រុម រួមមានក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក កីឡាករបាល់ទាត់ Ronaldinho។

ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យនាពេលរាត្រីនោះ ដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ក្នុងប្រទេសកម្ពុជា រួមមានលោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក នីកូ លោក នី រតនា លោក Step និងឌីជេ Maily ហើយតារាចម្រៀងទាំងអស់ បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅក្រុងសៀមរាប សប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នា ពេញខាងមុខឆាកតន្រ្តី។ ព្រមទាំងក្លិបទឹកកកដ៏ពេញនិយម ដែលមានទស្សនិកជននៅខេត្តសៀមរាប ចូលរួមទស្សនារាប់ពាន់នាក់។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក។ ស្រាបៀរថៃហ្គ័រ ឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ www.facebook.com/TigerBeerKH ។ ពិសាដោយការទទួលខុសត្រូវ៕