ក្បាច់ថ្មី ដេញជើងចោរ! ប៉ូលិសឥណ្ឌូនេស៊ី ប្រើប្រាស់ពស់វែក ដើម្បីសួរចម្លើយជនសង្ស័យជាចោរលួច

11-02-2019 6:32pm

ឥណ្ឌូនេស៊ីៈ នគរបាលឥណ្ឌូនេស៊ីម្នាក់ បាននិយាយសុំទោសសម្រាប់ការប្រើប្រាស់ពស់វែក ដើម្បីសួរចម្លើយជនសង្ស័យជាចោរលួចម្នាក់ ក្រោយវិដេអូមួយ ត្រូវបានគេបង្ហោះតាមអនឡាញរួចមកនោះ ។

នៅក្នុងវិដេអូនេះ គេឃើញក្រុមមន្រ្តីនគរបាលសើចសប្បាយ ពេលសួរចម្លើយជនសង្ស័យម្នាក់ ដែលជាប់ខ្មោះ និងស្រែកដោយការភ័យខ្លាច ពេលដែលពស់វែកមួយក្បាល វ័ណ្ឌករបស់គាត់ នៅភាគខាងកើតតំបន់ប៉ាពួ។

សង្ស័យម្នាក់នេះ ត្រូវបានគេជឿថា បានលួចទូរស័ព្ទដៃ ។

លោក Tonny Ananda Swadaya គឺអធិការនគរបាលក្នុងស្រុក បាននិយាយថា វាគឺជាទង្វើមួយមិនមែនអាជីព ប៉ុន្តែលោកបាននិយាយការពារដល់ការសួរចម្លើយបែបនេះ ដោយលោកបានបញ្ជាក់ថា ពស់នេះស្លូត ហើយមិនអាចសាហាវនោះទេ ។

លោក Swadaya បាននិយាយថា យើងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់រួចហើយ ប្រឆាំងនឹងមន្រ្តីនគរបាលរូបនោះ ហើយក្រុមមន្រ្តីរបស់លោក ក៏មិនបានវាយធ្វើបាបជនសង្ស័យម្នាក់នោះដែរ ៕