ចិន​ សង្ឃឹមថា នឹងទទួលបានលទ្ធផលល្អពីកិច្ចប្រជុំសង្រ្គាមពាណិជ្ជកម្ម​ ជាមួយសហរដ្ឋអាមេរិក

11-02-2019 4:44pm

ចិនៈ ចិនបានបង្ហាញនូវសុទិដ្ឋិនិយមរបស់ខ្លួននៅថ្ងៃចន្ទនេះ ខណៈពេលដែលកិច្ចប្រជុំស្តីពីសង្រ្គាមពាណិជ្ជកម្ម បានចាប់ផ្តើមឡើងវិញជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេបានបង្ហាញនូវការខឹងសម្បារផងដែរចំពោះបេសកកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលបើកឆ្លងកាត់សមុទ្រជម្លោះចិនខាងត្បូង និងធ្វើឲ្យប៉ះពាល់ថែមមួយកម្រិតទៀតលើទំនាក់ទំនងល្អប្រសើរឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីងតោន។

គេរំពឹងថា សហរដ្ឋអាមេរិក នឹងបន្តដាក់សំពាធមកលើចិន លើការទាមទាររបស់ពួកគេឲ្យធ្វើកំណែទម្រង់លើទង្វើរបស់ពួកគេមកលើកម្មសិទ្ធិបញ្ញាក្រុមហ៊ុនអាមេរិក ក្នុងការលួចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាថ្នូរនឹងការការពារការដំឡើងតម្លៃពន្ធលើការនាំចូលទំនិញចិន។

កិច្ចប្រជុំចុងក្រោយនេះ នឹងចាប់ផ្តើមពិភាក្សាពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធ មុនកិច្ចពិភាក្សាថ្នាក់ឧត្តមរហូតដល់ចុងសប្តាហ៍។ កិច្ចចរចានេះដែរ បានបញ្ចប់ទៅនៅទីក្រុងវ៉ាស៊ីងតោនកាលពីខែមុន ដោយគ្មានកិច្ចព្រមព្រៀងណាមួយនោះឡើយ ហើយក្រុមចរចាសហរដ្ឋអាមេរិក បានប្រកាសថា នូវមានការងារច្រើនទៀតត្រូវការសម្រេច។

ក្រុមមន្រ្តីថ្នាក់ទាបនឹងចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ដោយដឹកនាំដោយភាគីអាមេរិក គឺលោកចេហ្វ្រ៊ី ហ្គេរីស គឺជាអ្នកតំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

ដោយឡែកកិច្ចប្រជុំថ្នាក់ឧត្តម នឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រ ដឹកនាំដោយអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោករ៉ូប៊ើត ឡាយធីហ្ស៊ឺ និងរដ្ឋមន្រ្តីរតនាគារ លោកស្តេហ្វិន នូឈីន៕