Cristiano Ronaldo រកបានគ្រាប់បាល់ទី២០ ឲ្យ Juventus ពេលឈ្នះ Sassuolo ៣-០ នៅ Serie A

11-02-2019 4:39pm

បាល់ទាត់ៈ គ្រាប់បាល់ទី២០ ក្នុងរដូវកាលនេះ របស់កីឡាករ Cristiano Ronaldo សម្រាប់ក្រុម Juventus បានជួយឲ្យក្រុមជើងឯកបាល់ទាត់អ៊ីតាលីមួយនេះ ស្តារការនាំមុខ១១ពិន្ទុរបស់ពួកគេ នៅក្របខ័ណ្ឌ Serie A ជាមួយនឹងជ័យជំនះ ៣-០ លើក្រុម Sassuolo កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ម្នាក់នេះ បានលោតតែតបាល់បញ្ចូលទីបានសម្រេចពីការទាត់បាល់ជ្រុងក្រោយនាទី៧០ និងជាគ្រាប់បាល់ទី១៨នៅក្រុម Leagueរបស់គាត់ ហើយនៅសល់១គ្រាប់ទៀតប៉ុណ្ណោះ នឹងធ្វើឲ្យគាត់គាត់រកបានយ៉ាងហោច២០គ្រាប់នៅការប្រកួតទាំងអស់ក្នុងរយៈពេល១៣រដូវកាលចុងក្រោយនេះ ឲ្យក្រុម Juventus, Real Madridនិងក្រុម Man Utd។

ក្រុម Juventus បានបាត់បង់ពិន្ទុរបស់ខ្លួនលើកទី៣ក្នុងរដូវកាលនេះ ពេលដែលពួកគេបានទាត់ស្មើជាមួយក្រុម Parmaកាលពីចុងសប្តាហ៍មុន ដើម្បីធ្វើឲ្យក្រុមលេខ២ Napoliកាត់បន្ថយគំលាតតាមពីក្រោយរបស់ពួកគេមកនៅត្រឹម៩ពិន្ទុ។

ប៉ុន្តែក្រុមរបស់លោក Massimiliano Allegri បានស្តាគុណសម្បត្តិរបស់ពួកគេវិញជាមួយនឹងជ័យជំនះនៅក្នុងទឹកដី Mapei  ក្រោយក្រុម Napoliបានទាត់ស្មើជាមួយក្រុម Fiorentina កាលពីថ្ងៃសៅរ៍កន្លងទៅ៕