Man City ហក់មកឈរនៅលើកំពូលតារាង Premier League ក្រោយលត់ Chelsea ៦-០

11-02-2019 4:29pm

បាល់ទាត់ៈ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Man Cityរកបាន៣គ្រាប់ជាលើកទី២របស់គាត់ក្នុងរយៈពេល១សប្តាហ៍ ពេលដែលក្រុមជើងឯកមួយនេះ បានបំបាក់ក្រុម Chelseaមិនឲ្យងើបមុខរួច ៦-០នៅក្នុងទឹកដី Etihad ដើម្បីវិលត្រឡប់មកឈរនៅលើកំពូលតារាង Premier League វិញ។

ខណៈពេលដែលក្រុម Liverpoolឈ្នះក្រុម Bournemouth៣-០កាលពីថ្ងៃសៅរ៍ដើម្បីកាត់បន្ថយការតាមពីក្រោយរបស់ក្រុម Man Cityនោះ ជ័យជំនះនេះបានបង្ហាញយ៉ាងច្បាស់ពីសមិទ្ធិផលសម្រេចបានរបស់ពួកគេ ពេលប៉ះជាមួយក្រុមកំពូលទាំង៦។

កាលពីសប្តាហ៍កន្លងទៅ ក្រុម Man Cityបានយកឈ្នះក្រុម Arsenal នៅក្នុងទឹកដីខ្លួងឯង និងក្រុម Everton នៅក្រៅទឹកដី មុនពេលប៉ះជាមួយក្រុមរបស់លោក Maurizio Sarri ជាកន្លែងដែលពួកគេរកបាន៤គ្រាប់ទៅហើយនៅ២៥នាទីដំបូង។

បច្ចុប្បន្នក្រុមម Man Cityរកបាន៣៣គ្រាប់ពី៥ប្រកួតចុងក្រោយរបស់ខ្លួន នៅការប្រកួតទាំងអស់ ហើយនិងមានឱកាសដើម្បីលើកពានលើកដំបូងរបស់ខ្លួនក្នុងរដូវកាលនេះ ពេលពួកគេប៉ះជាមួយក្រុម Chelseaនៅក្នុងទឹកដី Wembleyនៅវគ្គផ្តាច់ព្រ័ត្រ League Cupនាថ្ងៃទី២៤ ខែកុម្ភះខាងមុខនេះ៕