សមត្ថកិច្ចចម្រុះ​ កំពុងបើកការត្រួតពិនិត្យកន្លែងបំផ្ទុះគ្រាប់បែក មុខកាស៊ីណូលោកឧកញ៉ា កុក អាន នាក្រុងប៉ោយប៉ែត

11-02-2019 4:18pm

បន្ទាយមានជ័យៈ សមត្ថកិច្ចចម្រុះ​ កំពុងតែបើកការត្រួតពិនិត្យកន្លែងបំផ្ទុះគ្រាប់បែក នៅមុខកាស៊ីណូលោកឧកញ៉ា កុក អាន នាក្រុងប៉ោយប៉ែត ដើម្បីរកកម្ទេច ដែលសេសសល់ពីគ្រាប់បែក។ ការត្រួតពិនិត្យនេះដែរ សមត្ថកិច្ចជំនាញស៊ីម៉ាក បាននិយាយថា គឺដើម្បីធ្វើការសន្និដ្ឋានពីប្រភេទគ្រាប់ ដែលជនសង្ស័យដាក់ក្នុងចេតនាអ្វី។

សូមបញ្ជាក់ផងដែរថា គ្រាប់បែកបង្កៃ កំណត់ម៉ោងបំផ្ទុះមួយគ្រាប់ ត្រូវបានប្រទះឃើញនៅមុខកាស៊ីណូ “ហ្គលដិនក្រោន” របស់ឧកញ៉ា កុក អាន ស្ថិតនៅភូមិក្បាលស្ពាន១ ក្នុងក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

ចំណែកបុរសម្នាក់ ឈ្មោះ ឡាយ​ គឹម​ លាង​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ែត្រ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា បុរសជនសង្ស័យបានយកគ្រាប់បែកកែច្នៃកំណត់ម៉ោងផ្ទុះ យកមកដាក់ចោលនៅសួរច្បារមុខកាស៊ីណូ ហើយបានប្រាប់ប៉ូលិសទេសចរថា ខ្លួនបានឃើញគ្រាប់បែកនៅក្នុងបន្ទប់ទឹកក្នុងកាស៊ីណូ។ បន្ទាប់ពីប្រាប់សមត្ថកិច្ចរួច ទើបសមត្ថកិច្ចបានធ្វើការទំនាក់ទំនងគ្នា ហើយបានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរអំពីដំណើររឿង៕