អេហ្ស៊ីប ដើរតួនាទីយ៉ាងសំខាន់ នៅទ្វីបអាហ្វ្រិក

11-02-2019 3:22pm

គែរៈ ជាលើកទីមួយ អេហ្ស៊ីបកាន់តំណែងជាប្រធានសហគមន៍ទ្វីបអាហ្វ្រិក ចាប់តាំងពីសហគមន៍នេះ បានបង្កើតឡើងនៅឆ្នាំ២០០២។ ទាំងនោះជាការចាប់ផ្តើមដើរតួនាទីយ៉ាងសំខាន់របស់អេហ្ស៊ីប នៅក្នុងទ្វីបអាហ្វ្រិក។ នៅក្នុងមហាសន្និបាតសហគមន៍ទ្វីបអាហ្វ្រិកនាពេលកន្លងមក ប្រធានាធិបតីអេហ្ស៊ីប ត្រូវបានជ្រើសរើសធ្វើជាប្រធានសហគមន៍ទ្វីបអាហ្រិក។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi បានទទួលកាន់តំណែងជាប្រធានសហគមន៍ទ្វីបអាហ្រ្វិកបន្តវេនពីប្រធានាធិបតី Rwanda លោក Paul Kagame ក្នុងមហាសន្និបាតទ្វីបអាហ្វ្រិក លើកទី៣២ ធ្វើឡើងនៅទីក្រុង Addis Ababa ប្រទេស Ethiopia។

មានប្រសាសន៍ទៅកាន់បណ្តាមេដឹកនាំទ្វីបអាហ្វ្រិក ប្រធានាធិបតី El Sisi បានជំរុញឲ្យអាហ្វ្រិកមានការសមគ្គីភាព ដើម្បីអភិវឌ្ឍន៍។ ទទឹមនឹងនោះអេហ្ស៊ីប និងជំរុញឲ្យមានការកែប្រែទម្រង់ហិរញ្ញវត្ថុ ក៏ដូចជា អនុវតគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញ ដើម្បីបំពេញតាមការចង់បានរបស់ពលរដ្ឋទ្វីបអាហ្វ្រិក។

ប្រធានសហគមន៍ទ្វីបអាហ្វ្រិកថ្មី បានបញ្ជាក់ថា នឹងជំរុញឲ្យមានការធ្វើសកម្មភាព រួមដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ ដូចជា អំពើហិង្សា សង្គ្រាមប្រដាប់អាវុធ វាយប្រហារភេរវកម្មជាដើម៕