អភិបាលខណ្ឌដូនពេញ ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកទុកដាក់រៀនសូត្រ ដើម្បីសម្រេចបានជោគជ័យ ក្នុងការធ្វើ​ជំរឿនប្រជាពលរដ្ឋ​ ឆ្នាំ២០១៩

11-02-2019 2:45pm

ភ្នំពេញៈ សិក្ខាកាមទាំងអស់ ត្រូវតែខិតខំយកទុកដាក់រៀនសូត្រឲ្យបានចប់វគ្គ ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើ​ជំរឿនប្រជាពលរដ្ឋឆ្នាំ២០១៩ ជូនប្រទេសជាតិមាតុភូមិរបស់យើងទាំងអស់គ្នា។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី១១  ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈដែលលោកបានចូលរួមជាអធិបតី​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំរឿនទូទៅប្រជាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យវត្តកោះ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានកាអញ្ជើញចូលរួមពីលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ តំណាងមន្ទីរផែនការរាជធានីភ្នំពេញ អធិការរងនគរបាលខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោកនាយនគរបាលប៉ុស្តិ៍ទាំង១១ លោក លោកស្រីជាគ្រូបង្គោលប្រចាំខណ្ឌ និង លោក លោកស្រីជាមន្ត្រីជំរឿនទាំងអស់ សរុបចំនួន ៨៣នាក់ ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលជំរឿននេះ គឺដើម្បីទទួលបានការរាប់ប្រជាជនទាន់សម័យកាល (តាមអាយុ និងភេទ)  តាមលក្ខណៈប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

មុននឹងបញ្ចប់លោកអភិបាលខណ្ឌដូនពេញ ក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំអស់ ត្រូវខិតខំយកទុកដាក់រៀនសូត្រ និង ចូលរួមអោយបានពេញលេញក្នុងពេល៤ថ្ងៃនេះ ដើម្បីសម្រេចបានជោគជ័យក្នុងកាធ្វើ​ជំរឿនប្រជាពលរដ្ឋឆ្នាំ២០១៩ ជូនប្រទេសជាតិមាតុភូមិរបស់យើងទាំងអស់គ្នា៕