រុស្ស៊ី បន្តបញ្ជូនមីស៊ីលទៅសាកល្បង ក្នុងសមរភូមិពិត នៅប្រទេសស៊ីរី

11-02-2019 2:32pm

ស៊ីរីៈ ការលូកដៃរបស់រុស្ស៊ីចូលក្នុងទឹកដីស៊ី បានជួយដល់ទីក្រុងមូស្គូ បង្កើនសម្ថភាពសព្វាវុធ ក៏ដូចជារកបានទីផ្សារអាវុធជាច្រើន ក្រោយពេលរុស្ស៊ីបានសាកល្បងអាវុធជាច្រើនប្រភេរទ នៅក្នុងសង្គ្រាមពិត ប្រទេសស៊ីរី។ រយៈពេលកន្លងមក រុស្ស៊ីបានសាកល្បងអាវុធរហូតដល់ជាង២០០ប្រភេទ នៅលើទឹកដីស៊ីរី ហើយទទួលបានអតិថជន ស្នើរទិញអាវុធពីរុស្ស៊ីជាច្រើន។

នៅពេលថ្មីៗនេះ រុស្ស៊ីបានបញ្ជូនមីស៊ីល 9M123 Khrizantema ទៅកាន់ប្រទេសស៊ីរី។ មីស៊ីលខាងលើនេះ ត្រូវបានចាត់ទុកថាជា “ស្តេចមីស៊ីលប្រឆាំងរថក្រោះ” ទំនើបបំផុតលើពិភពលោក ដោយសារតែកម្លាំងបំផ្លាញខ្លាំង វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ និងចំគោលដៅខ្ពស់។ មីស៊ីលខាងលើ អាចកម្ទេចបានទាំងគោលដៅហោះហើយទាប ក៏ដូចជា កបាល់តូចៗនៅលើទឹក ទៀតផង។

មីស៊ីល 9M123 Khrizantema ត្រូវបានរុស្ស៊ី ផលិតនិងស្រាវជ្រាវ នៅក្នុងឆ្នាំ១៩៩០ ហើយដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហាននាឆ្នាំ២០០៥។ ចាប់តាំងពីពេលនោះមក មីស៊ីល 9M123 Khrizantema បានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំង ប្រែក្លាយទៅជាមីស៊ីលប្រឆាំងរថក្រោះមានប្រសិទ្ធភាពបំផុត។ បច្ចុប្បន្ន ស្តេចមីស៊ីលប្រឆាំងរថក្រោះ ត្រូវបានបញ្ជូនទៅកាន់ស៊ីរីស្ងាត់ៗ ដើម្បីវាយប្រហារ ហើយលទ្ធផលបានកម្ទេចរថក្រោះរបស់សត្រូវរាប់សិបគ្រឿង។

មីស៊ីល 9M123 Khrizantema ជាប្រភេទស្វ័យប្រវត្តិ អាចធ្វើសកម្មភាពក្នុងស្ថានភាពអាកាសធាតុអាក្រក់បានគ្រប់ពេល និងមានកម្លាំងបំផ្លាញខ្លាំង។ ល្បឿននៃមីស៊ីលខាងលើ លឿនជាងសម្លេង២ដង អាចកម្ទេចគោលដៅនៅចម្ងាយចាប់ពី៤០០ម៉ែត្រ ដល់៦ពាន់ម៉ែត្រ។ មីស៊ីលនេះមានប្រព័ន្ធរ៉ាដានាំផ្លូវ និងឡាស៊ែរ បង្ហាញគោលដៅសម្រាប់មីស៊ីលទៅកម្ទេច។

ស្តេចមីស៊ីលប្រឆាំងរថក្រោះខា ងលើទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានប្រទេសដែលមានទឹកដីធំ អាចការពារនៅតាមបណ្តោយព្រំដែន បានយ៉ាងល្អ៕