គិត ម៉ាយ៉ាវិន បញ្ជាក់រឿងបាត់មុខពីសិល្បៈ​ ចេញទៅរស់នៅអាមេរិក!

10-02-2019 9:33am

ភ្នំពេញៈ តារាសម្តែងលោកគិត ម៉ាយ៉ាវិនដែលបោះជំហ៊ានក្នុងសិល្បៈកាលពីប៉ុន្មានឆ្នាំនឹងមានការជោគជ័យខ្លះៗស្រាប់តែលោកផ្តាច់ខ្លួនចេញពីទីលានដែលស្រឡាញ់ចាកចេញទៅរស់នៅអាមេរិក។ការឃ្លាតពីមាតុភូមិទាំងការងារកំពុងជោគជ័យបានធ្វើឲលោកនៅតែចិញ្ចឹមចិត្តមករស់នៅក្នុងប្រទេសវិញនៅពេលផែនការរបស់លោកបានឈានដល់ចំនុចវិជ្ជមាន។

លោកគិត ម៉ាយ៉ាវិនធ្លាប់មានទីផ្សារថតសំអាងការដោយជាដៃគូសាកសមថតជាមួយកញ្ញាទេព កញ្ញាតារាសម្តែងកំពុងមានឈ្មោះលេចធ្លោនាពេលបច្ចុប្បន្ន។មិត្តភក្តិនិងផលិតករមួយចំនួនដែលស្គាល់លោកនៅតែសួរនាំនឹករលឹកចំពោះការបែកស្រុកចេញទៅអាមេរិកប៉ុន្មានឆ្នាំមកនេះ។

ឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានយើងតារាសាច់សមានឱកាសសាងជីវិតនៅលើទឹកដីស៊ីវិល័យគិត ម៉ាយ៉ាវិនបានឲដឹងថាលោកនៅអាមេរិកគឺទៅរៀនជំនាញខាងITហើយក្រៅពីរៀនលោកធ្វើការខាងអាយធីចុងសប្តាហ៍ដើម្បីដកបទពិសោធន៍ផងដែរ។

លោករស់នៅរដ្ឋមុនីសូតាហើយសល់ពេល៣ឆ្នាំទៀតរៀនចប់លោកនិងត្រឡប់មកវិញព្រោះលោកមានចិត្តចង់មករស់នៅស្រុកខ្មែររកសុីបើកមុខរបរជាក់លាក់មួយដែលមានដើមទន់ច្រើនល្មម។ជាពិសេសលោកមិនចោលសិល្បៈនោះទេត្រឡប់ទៅនៅកម្ពុជាវិញនៅតែបន្តដោយរំពឹងថាផលិតករស្គាល់និងជួយផ្តល់ឱកាសលោកបានសម្តែងព្រោះលោកពិតជានឹករលឹកសិល្បៈនិងស្រុកខ្មែរជាទីស្រឡាញ់ណាស់៕