បឺត សង្ឃឹម ស្មានមិនដល់ចាញ់ការប្រកួតនៅជុំពាក់កណ្តាលផ្តាច់ព្រ័ត្តលើសង្វៀនប៉ុស្តី៍លេខ៥

10-02-2019 9:22am

ភ្នំពេញៈ មានការស្រឡាំងកាំងគ្រប់គ្នានាយប់មិញនេះ ក្នុងកម្មវិធីប្រកួតជ្រើសរើសជើងឯកខ្សែក្រវ៉ាត់ទម្ងន់៥៧គីឡូក្រាមនាសង្វៀនប៉ុស្តី៍លេខ៥ដែលអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងបឺត សង្ឃឹមបានចូលមកដល់ជុំពាក់កណ្តាលផ្តាច់ព្រត្រ័ចាញ់ក្រោមដៃបង្គោលខៀវបាត់ឱកាសឆ្លងដល់វគ្គផ្តាច់ព្រត្រ័នាសប្តាហ៍ក្រោយ។ការខ្ទាតចេញនេះធ្វើឲបឺត សង្ឃឹមចាញ់ទាំងមិននឹកស្មានព្រោះត្រកូលបឺតចេញមកអុកឡុកសង្វៀនរមែងមិនធ្វើឲអ្នកគាំទ្រអស់សង្ឃឹមនោះទេ។

នេះជាកម្មវិធីប្រកួតព្រឹត្តិការណ៍ជ្រើសរើសជើងឯកTV 5 BOXING KNOCK OUT SERIES BY K-Cement នេះជារដូលកាលទី៤។ ឆ្លងកាត់ការប្រកួតដែលមានកីឡាករ៣២នាក់ឃើញថានៅសល់តែកីឡាករ៤រូបមកជល់គ្នាជ្រើសរើស២រូបឡើងទៅជុំចុងក្រោយដើម្បីចម្រាញ់យកកីឡាករឆ្នើមតួឯកពិតប្រាកដនៅរដូវកាលនេះ។

ក្រឡេកមើលបឺត សង្ឃឹមវិញទស្សនិកជនដែលដឹងពីសមត្ថភាពនោះម្នាក់ៗរំពឹងមុតមាំថាពិតជាអាចធ្វើបានល្អបញ្ចេញស្នៀតផ្តួតដៃគូយកឱកាសដល់ផ្តាច់ព្រត្រ័បានដោយសារនៅក្មេងកម្លាំងល្អតិចនិចប្រកួតក៏មានច្រើន។ ជាពិសសគេសុទ្ឋតែឲតម្លៃថាអ្នកប្រដាល់ត្រកូលបឺតឡើងរេញចេញមកសុទ្ឋតែជើងខ្លាំងសម្ញែងរិទ្ឋបំបាក់ដៃគូឲចាញ់ក្រោមវិធីប្រកួតរបស់ខ្លួន។យ៉ាងណាសភាពការណ៍បានប្រែប្រួលហើយពោលដូចបាល់ទាត់មើលមិនដឹងដោយបឺត សង្ឃឹមដែលខំតស៊ូប្រកួតយកឈ្នះបែរជាត្រូវមួយកែងចំសៀតផ្កាដែលបកដោយកីឡាករធន់ អៀងឡៃស៊ីត្រឹមដើមទឹកទី១ធ្វើឲដួលបញ្ឈភ្នែកក្រុមគ្រូពេទ្យស្ទុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់រហូតប្រកួតលែងកើតប្រកាសឲសិស្សប្អូនធន អៀងឡៃឈ្នះឆក់បានស្នាមញញឹមដែលកីឡាកររូបនេះមិនធ្លាប់គិតថាបានមកដល់ចំនុចកំពូលឡើង។

ធន អៀងឡៃនិយាយថាការឡើងវៃនេះក្នុងចិត្តអត់គិតនោះទេថាឈ្នះគ្រាន់តែដឹងថាប៉ះបឺត សង្ឃឹមព្រោះគេជារៀមច្បង។ ក្នុងពេលឡើងប្រកួតប៉ះអ្នកល្អក្នុងការគិតបានសន្យាខ្លួនឯងថានឹងព្យាយាមបើគេល្អយើងប្រឹងនោះអ្នកមើលក៍គេថាយើងស៊ូ។ តែបែរជាឈ្នះព្រោះកែងបកធ្វើឲលោកស្រឡាំងកាំងដែរនៅពេលផ្តួលជើងខ្លាំងបាន។អ្វីដែលគិតមានតែព្យាយាមហាត់ឲល្អដើម្បីចូលដល់ជុំចុងក្រោយជាជុំកាន់ពានលោកក៍ចង់ក្តាប់ឈ្មោះម្ចាស់ពានដែរបើវាសនាចូលមកដល់មែន៕