Roma គ្រប់គ្រងតំណែងលេខ៤ លើតារាង Serie A ក្រោយឈ្នះ Chievo ៣-០

09-02-2019 2:56pm

បាល់ទាត់ៈ កាលពីថ្ងៃសុក្រម្សិលមិញនេះ កីឡាករ Stephan El Shaarawy និងកីឡាករ Edin Dzeko រកបានម្នាក់១គ្រាប់ ហើយកីឡាករ AleksandarKolarov បន្ថែមគ្រាប់បាល់ទី៣ ក្រោយពេលសម្រាកការប្រកួតតង់ទី១ ពេលដែលក្រុម Roma យកឈ្នះក្រុម Chievo ៣-០ ដើម្បីឡើងមកឈរនៅលេខរៀងទី៤ នៅលើតារាង Serie A ជាកៅអីដែលអាចលេងនៅ Champions League។

ក្រុមរបស់លោក Eusebio Di Francesco ទើបតែឆ្លងកាត់លទ្ធផលស្មើនៅក្រុម League២លើក ហើយនិងការហាលអាវក្នុងលទ្ធផលទាំង២ជើង ១-៧ជាមួយក្រុម Fiorentina នៅ Coppa Italia។

បច្ចុប្បន្នក្រុម Romaក្តោបក្តាប់ជាប់កៅអីលេងនៅការប្រកួត Champions League មុនពេលការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយជាមួយក្រុម Portoនាសប្តាហ៍ក្រោយ នៅការប្រកួតបាល់ទាត់ដ៏មានកិត្យានុភាពជាងគេបំផុតនៅអឺរ៉ុបមួយនេះ។

សូមបញ្ជាក់ថា ក្រុម Chievoធ្លាប់ទាត់ស្មើ២លើកជាមួយក្រុម Romaដែលក្នុងនោះរួមទាំងការទាត់ស្មើ២-២នៅក្នុងទឹកដី Stadio Olimpico កាលពីដើមរដូវកាលនេះផងដែរ៕