UN ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ​ បង្កឡើងដោយសារសង្រ្គាមពាណិជ្ជកម្ម សហរដ្ឋអាមេរិក-ចិន

05-02-2019 7:48pm

បរទេសៈ មន្រ្តីពាណិជ្ជកម្មមួយរូប របស់អង្គការសហប្រជាជាតិ បានព្រមានថា ផែនការដំឡើងតម្លៃពន្ធ សហរដ្ឋអាមេរិក មកលើទំនិញចិននៅខែក្រោយ នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមួយ មកលើសេដ្ឋកិច្ចសកលលោក ។

សហរដ្ឋអាមេរិកមានគម្រោងដំឡើងតម្លៃពន្ធមកលើទំនិញចិន បើសិនជាភាគីទាំង២ មិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយរបស់ពួកគេនៅថ្ងៃទី១ ខែមីនា ខាងមុខនេះ។

ការធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ បានភ្ជាប់មកជាមួយនឹងរបាយការណ៍របស់ទីភ្នាក់ងារពាណិជ្ជកម្ម អង្គការសហប្រជាជាតិស្តីពីផលប៉ះពាល់ នៃសង្រ្គាមពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន។

សេចក្តីរាយការណ៍នោះបានបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ី ទំនងជារងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែការគាំពារនិយមរបស់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន បានជាប់គាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលបានមើលឃើញភាគីទាំង២ដំឡើងពន្ធលើគ្នាទៅវិញទៅមក ក្នុងតម្លៃទំនិញរាប់ពាន់លានដុល្លារ។

កាលពីខែធ្នូ ភាគីទាំង២ បានព្រមព្រៀងផ្អាកសង្រ្គាមពាណិជ្ជកម្មនេះរយៈពេល៩០ថ្ងៃ ដើម្បីបន្តចរចាគ្នា៕