ទៅមើលល្ខោនក្នុងវត្ត ឆ្លៀតដាក់ថ្នាំញៀនក្រែងបានម៉ា​ម៉ូយ​ មានអីបានជាប់ខ្នោះវិញ

18-01-2019 4:28pm

កំពង់ឆ្នាំងៈ ជនសង្ស័យជាមុខសញ្ញា​ចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់លែង ធ្វើ​ការបង្ក្រាបឃាត់ខ្លួនបាន ខណៈដែលរូបគេកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន​។ 

អធិការងនគរបាលស្រុកកំពង់លែងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន លោក​អនុសេនីយ៍ឯក សន ធា បានឲ្យដឹងថា នៅវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០១៩ ម្សិលមិញ ឈ្មោះ អាន សុខអេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានមុខរបរ កសិករ បានធ្វើដំណើរទៅលេងបុណ្យ និងមើលល្ខោនសម្ដែងនៅវត្តសំរោងសែន ។ លុះពេល​ក្រុមល្បាតរបស់ប៉ូលិស កងរាជអាវុធហត្ថស្រុក មានការសង្ស័យ បានឃាត់ខ្លួនសាកសួ និងជាមុខសញ្ញាផងនោះ ក៏បានធ្វើការឆែកឆេររកឃើញមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង ប្រដាប់តេស្តទឹកនោម១ផងដែរ។

បច្ចុប្បន្នជនសង្ស័យ​ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់លែង កំពុងកសាងឯកសារបញ្ជូនបន្តទៅការិយាលយ័ប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត ដើម្បី​ចាត់ការតាមនីតិវិធីច្បាប់៕