សញ្ញាអាក្រក់សម្រាប់ទាហានអាកាសរុស្ស៊ី ក្រោយយន្តហោះ២គ្រឿងបុកគ្នា ពេលហ្វឹកហាត់

18-01-2019 4:17pm

រុស្ស៊ីៈ យន្តហោះចម្បាំងរុស្ស៊ី២គ្រឿង បុកគ្នាលើអាកាសអាស បណ្តាលឲ្យពីលុតនៅលើយន្តហោះទាំងពីរ បាត់ខ្លួនមិនទាន់រកឃើញនៅឡើយទេ។ គ្រោះថ្នាក់ខាងលើ​ ជាសញ្ញាអាក្រក់បំផុតដល់កម្លាំងទាហាន អាកាសរុស្ស៊ី នាដើមឆ្នាំ២០១៩នេះ។

យន្តហោះទំនើបពីរគ្រឿង ដែលជួបគ្រោះថ្នាក់ជាប្រភេទ Su-34 បានបុកគ្នានៅលើដែនអាកាស ហើយធ្លាក់នៅតំបន់ភាគខាងកើតប្រទេស នៅពេលនេះគេមិនដឹងពីជោគវាសនាអាកាសយានិក៤នាក់នៅលើយន្តហោះទាំងពីរគ្រឿងនៅឡើយទេ។

សារព័ត៌មាន TASS នៅថ្ងៃទី១៨ ខែមករា បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅព្រឹកថ្ងៃសុក្រនេះ។ ការប៉ះទង្គិចគ្នានោះ នៅ​ពេលយន្តហោះទាំងពីរ កំពុងតែហ្វឹកហាត់។ អាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់ពេល ប៉ុន្តែពេលនេះ មិនទាន់រកឃើញនៅឡើយ។ ចំណែកអាកាសយានិកពីរនាក់ទៀត មិនទាន់ដឹងនៅឡើយទេ។

នេះជាគ្រោះថ្នាក់ លើកដំបូងសម្រាប់កម្លាំងទាហានអាកាសរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០១៩នេះ ហើយនេះជាគ្រោះថ្នាក់ដ៏កម្រកើតឡើងចំពោះក្រុមយន្តហោះចម្បាំង Su-34៕