តារាសម្តែង សម សុជាតារ៍ ធ្លាប់តែសុភាព ដល់ពេលសម្ញែងភាពសិចស៊ី ពិតជាមិនធម្មតា

16-01-2019 10:32am

កម្សាន្តៈ គ្មានអ្នកណាដឹងសោះ ហើយក៏ស្មានមិនដល់ឡើយថា តារាសម្តែង សម សុជាតារ៍ ដែលបោះជំហ៊ានចូលសិល្បៈយូរហើយនោះ បែរជាក្លាហានហ៊ានព្រលែងសាច់ទ្រូងរំលេចគល់ភ្លៅបង្ហោះនៅលើបណ្តាញសង្គមយ៉ាងរំភើយ ធ្វើឲ្យតារាសិល្បៈភ្ញាក់ផ្អើល ក៏ដូចជា មហាជនមួយចំនួន។

តារាសម្ដែង សម សុជាតារ៍ នាពេលកន្លងមក មិនសូវជាហ៊ានលែងខ្លួនសាហាវកាចៗបែបនេះឡើយ ព្រោះនាងយល់ច្បាស់ថា ការវាយលុកសិល្បៈមិនមែនការសម្ញែងរបស់ធម្មជាតិម្តាយចែកឲ្យឡើយ។ អុីចឹងហើយរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមរបស់សុជាតរ៍ បង្កការចាប់អារម្មណ៍មើលភ្លឹកតែម្តង ស្របពេលតារានិយមពាក់សិចស៊ីត្រូវបានខាងក្រសួងវប្បធម៌ មិនសូវជាមើលរំលងលើការណែនាំ។

បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះ តារាសម្ដែងស្រី អ្នកនាង សម សុជាត្តារ៍ មិនសូវជាចេញមុខមាត់ លើវិថីសិល្បៈក៏ពិតមែន តែតារាស្រីស៊ិចស៊ីរូបនេះ នៅតែមានការនឹករលឹកពីទស្សនិកជន ដដែល។

ជាក់ស្ដែង អ្នកនាង សម សុជាត្តារ៍ បានបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ ជាមួយគ្នានេះដែរ ក្នុងរូបភាពទាំងនោះ  មើលទៅស៊ិចស៊ីមិនណយជាងតារាដទៃនោះទេ ស្ទើរតែធ្វើឲ្យបណ្ដាហ្វេនៗមួយចំនួន អាចឈាមច្រមុះបាន បើទោះបីនាងមានអាយុច្រើនក៏ពិតមែន។

យ៉ាងណាមិញ មានអ្នកគាំទ្រមិនតិចនោះទេ បាននិយាយសរសើរពីសម្រស់ និងការតុបតែខ្លួន របស់តារាស៊ិចស៊ីរូបនេះ មើលទៅពិតជាសាកសម ត្រូវវ័យរបស់អ្នកនាងតែម្ដង៕