ឃើញឱកាសស្ងាត់ល្អ! ជនកំហូចតណ្ហា ប្រព្រឹត្តទង្វើមិនគប្បីលើក្មេងស្រី ត្រូវម្ដាយនាងប្ដឹងប៉ូលិស...

12-01-2019 8:12pm

ក្រចេះ៖ បុរសម្នាក់​ ត្រូវនគរបាលឃាត់ខ្លួន ដើម្បីសាកសួរ​ បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះប្តឹងថា បានធ្វើទង្វើមិនគប្បីលើក្មេងស្រី ខណៈកំពុងជិះកង់តាមដងផ្លូវ ។ ករណីនេះបានកើតឡើង​កាលពីវេលាម៉ោង៥៖៣០នាទី​ ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅនៅចំណុចផ្លូវលំ ភូមិសំបូរ​ ឃុំសំបូរ​ ស្រុកសំបូរ​ ខេត្តក្រចះ។

នគរបាលប្រាប់ឲ្យដឹងថា កុមារីរងគ្រោះអាយុ១១ឆ្នាំ បានជិះកង់ទៅផ្ទះ​តាមផ្លូវលំស្ងាត់ ហើយត្រូវបានជនសង្ស័យឈ្មោះ​ សុខ​ វុទ្ធា​ ហៅ បិន​ ភេទប្រុស​ អាយុ២៦ឆ្នាំ ជិះម៉ូតូតាមកៀរកង់ ហើយលូកដៃចាប់ច្របាច់ដោះជនរងគ្រោះ។ ភ្លាមៗនោះ កុមារីរងគ្រោះបានស្រែកយំ រហូតពេលទៅដល់ផ្ទះ ក៏បានប្រាបម្តាយ ទើបម្តាយនាំមកដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាល ចុះទៅឃាត់ខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាល កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕