Barcelona បរាជ័យដ៏គួរភ្ញាក់ផ្អើលជាមួយ Levante នៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Copa Del Rey

11-01-2019 11:27am

បាល់ទាត់ៈ ក្រុមឡើងការពារជើងឯក Barcelona បានទទួលរងបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើល១-២ជាមួយក្រុម Levante នៅការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Copa Del Rey របស់ពួកគេកាលពីថ្ងៃព្រហស្បត្តិ៍។

កីឡាករ Erick Cabaco និងកីឡាករ Borja Mayoral ស៊ុតបាល់បញ្ជូលទីបានសម្រេចទៅហើយនៅ២០នាទីដំបូង ដើម្បីធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខមុន នៅក្នុងតង់ទី១។

ទោះបីជាយ៉ាងណាក៏ដោយ ខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho ដណ្តើមបាន១គ្រាប់វិញសម្រាប់ក្រុម Barcelonaជាមួយនឹងការស៊ុតបាល់ប៉េណាល់ទី។

បរាជ័យនេះ បានកើតមានឡើងរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ ក្រោយពេលក្រុម Barcelonaបានបំបាក់ក្រុម Levante៥-០នៅការប្រកួត La Liga ក្នុងនោះកីឡាករ Lionel Messiរកបាន៣គ្រាប់ម្នាក់ឯង។

កីឡាករ Messiស្ថិតនៅក្នុងចំណោមកីឡាករជាច្រើននាក់ទៀត ដែលត្រូវបានលប់ឈ្មោះចេញពីក្រុមរបស់លោក Ernesto Valverdeលើកនេះ ។

ដោយឡែក ការប្រកួតជើងទី២នឹងធ្វើឡើងនៅក្នុងទឹកដី Nou Campនាថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយ៕