ក្លិប​បាល់ទាត់វិសាខា ដាក់ចេញគោលដៅធំៗចំនួន៣ ក្នុងឆ្នាំ២០១៩ ដើម្បី​រួមចំណែកអភិវឌ្ឍន៍បាល់ទាត់ នៅកម្ពុជា

11-01-2019 10:18am

ភ្នំពេញៈ ក្លិបបាល់ទាត់វិសាខា បានប្រកាសថា ឆ្នាំ២០១៩នេះ ក្លិបនឹងដាក់ចេញនូវផែនការ៣ធំៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍​វិស័យបាល់ទាត់ នៅកម្ពុជា។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិ​សាខា បានប្រកាសនៅក្នុងសន្និសី​ទសារព័ត៌មាន កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០១៩នេះ ក្លិបបាល់ទាត់វិសាខា បានដាក់ចេញនូវផែនការធំៗចំនួន៣បន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន​។

លោកថា ផែនការចំនួន៣ធំៗ ដែលក្លិបត្រូវតែបង្កើតនោះ គឺ១.បង្កើតក្រុមយុវជនថ្នាលអាយុក្រោម១៤ឆ្នាំ ២.បង្កើតក្រុមបាល់ទាត់នារី ៣.បង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្លិបវិសាខា។

លោក អះអាងថា ការជំរុញរាល់ដំណើរការអភិវឌ្ឍក្នុងក្លិប បានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពក្លិបសម្រាប់ពេលអនាគត។

សូមបព្ជាក់ថា ក្លិបបាល់ទាត់ចំណូលថ្មីវិសាខា បានបង្កើតឡើងបានប្រមាណ២ឆ្នាំហើយ ដោយឆ្នាំដំបូងដំណ្តើមបានចំណាត់លេខ១ ការប្រកួតលី​គលំដាប់ទី២ ហើយឆ្នាំ២០១៨ បានឡើងមកលេងក្នុងពានរង្វាន់លី​គកំពូលកម្ពុជាដណ្តើមបានចំណាត់ថ្នាក់លេខ៣៕