លោក ដូណាល់ ត្រាំ ទះតុ ដើរចេញពីកិច្ចប្រជុំ ជាមួយគណបក្សប្រជាធិបតេយ្យ

10-01-2019 9:46am

វ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីកិច្ចប្រជុំ ក្រោយពេលលោកស្រី Nancy Pelosi មេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅក្នុងសភា បានបញ្ជាក់ថា នឹងមិនអនុញ្ញាតផ្តល់ប្រាក់សម្រាប់សាងសង់ជញ្ជាំងព្រំដែនឡើយ។ ស្ថានភាពខាងលើ នឹងធ្វើឲ្យការបិទទ្វាររដ្ឋាភិបាលអាមេរិក នៅតែអូសបន្លាយទៅមុខទៀត។

ប្រធានាធិបតី ដូណាល់ ត្រាំ មានកំហឹងយ៉ាងខ្លាំង នៅពេលភាគីខាងគណបក្សប្រជាធិបតេយ្យ បដិសេធន៍ច្រានចោលសំណើរបស់លោកម្តងហើយៗទៀត ដែលទទូចចង់បានឲ្យមានការអនុម័តយល់ព្រមលើគម្រោងចំណាយទឹកប្រាក់៥.៧ពាន់លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ីកូ។

លោក ដូណាល់ ត្រាំ បានដើរចេញទាំងកំហឹងក្នុងចិត្ត ហើយបានសរសេរបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា “ទើបតែចេញពីកិច្ចប្រជុំមួយជាមួយ Chuck និង Nancy ជាសរុប គឺខ្ជះខ្ជាយពេលវេលា។ ខ្ញុំបានសួរថា តើមានអ្វីបានកើតឡើង ក្នុងរយៈពេល៣០ថ្ងៃ ប្រសិនជាខ្ញុំមិនបានបើកទ្វារឲ្យបានឆាប់រហ័សទេនោះ តើអ្នកឯងយល់ព្រមក្នុងបញ្ហាសន្តិសុខតាមព្រំដែន ដោយរួមបញ្ចូលទាំងជញ្ជាំង ឬរបាំងការពារដោយដែក ដែរឬទេ? Nancy ឆ្លើយថា ទេ។ ខ្ញុំ និយាយវិញថា ចឹងមានតែ bye-bye គ្មានអ្វីត្រូវធ្វើទៀតទេ”។

លោក Chuck Schumer ប្រធានព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ បាននិយាយថា បន្ទាប់ពីលោក ដូណាល់ ត្រាំ សួរទៅលោកស្រីប្រធានរដ្ឋភា នៃគណបក្សប្រជាធិបតេយ្យ Nancy Polosi ថាតើលោកស្រី “យល់ព្រមចំពោះការកសាងជញ្ជាំងព្រំដែនរបស់ខ្លុំ” ដែរឬទេ ហើយលោកស្រីបានឆ្លើយថា “ទេ” ពេលនោះលោក ត្រាំ និយាយថា “យើងគ្មានអ្វីត្រូវពិភាក្សាគ្នាទេចឹង” ក្រោកឡើង ហើយដើរចេញតែម្តង៕