អ៊ឹម ជីវ៉ា សាងភ្នួសជាលើកទី២ ក្រោយជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍

03-01-2019 4:11pm

ភ្នំពេញៈ តារាជាច្រើននាក់ ទាំងរាមច្បងសិល្បៈ តារាកំប្លែង និង ម្ចាស់ផលិតកម្មភាពយន្តបានបង្ហាញអារម្មណ៍រំភើបនិងត្រេកអរចំពោះ លោក អ៊ឹម ជីវ៉ា បួសជាព្រះសង្ឃដើម្បីសងគុណដល់មនុស្សគ្រប់គ្នាដែលធ្លាប់ជួយលោក មិនគិតថាសូម្បីតែធ្វើតែដើម្បីឪពុកម្តាយតែមុខប៉ុណ្ណោះទេ។

ក្រោយជួបហេតុការណ៍អាក្រក់រថយន្តរបស់លោកក្រឡាប់បណ្តាលឱ្យអ្នកបើកបរស្លាប់ម្នាក់រួចមកនៅស្រុកស្រែអំបិលនោះ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លោក អ៊ឹម ជីវ៉ា មានឧបនិស្ស័យជ្រះថ្លាជាមួយព្រះពុទ្ធសាសនា បានរៀបចំពិធី សាងភ្នួស (បួស) ជាលើកទី២ នៅវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ភិក្ខុសង្ឃ អ៊ឹម ជីវ៉ា បានថ្លែងថា “ខ្ញុំបាទបួសនេះ ដើម្បីបំពេញតួនាទីជាកូនខ្មែរតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ ម្យ៉ាងដោយសារតែខ្ញុំបាទធ្លាប់ជាកូនសិស្សលោករស់នៅដោយសារបាយបាត្ររៀនសូត្រនៅវត្តនាគវ័ន្តតាំងពីតូច។ លើកនេះក៏ដើម្បីសងគុណឪពុកម្តាយ និងអ្នកមានគុណ មនុស្សល្អៗដែលតែងតែជួយខ្ញុំបាទទាំងថវិការ កម្លាំងចិត្ត និងជួយគ្រប់ប៉ែបយ៉ាងពេលខ្ញុំបាទកំពុងពិបាកនិងវេទនា។

ភិក្ខុសង្ឃ អ៊ឹម ជីវ៉ា ថ្លែងប្រាប់ពីគោលបំណងដែលបួសនេះគឺ ៖ - ទី១ . ដើម្បីបំពេញតួនាទីជាកូនខ្មែរតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ -ទី២ . ដោយសារតែខ្ញុំបាទធ្លាប់ជាកូនសិស្សលោករស់នៅដោយសារបាយបាត្ររៀនសូត្រនៅវត្តនាគវ័ន្តតាំងពីតូច។ - ទី៣ . ដើម្បីសងគុណឪពុកម្តាយ និងអ្នកមានគុណ មនុស្សល្អៗដែលតែងតែជួយខ្ញុំបាទទាំងថវិការ កម្លាំងចិត្ត និងជួយគ្រប់ប៉ែបយ៉ាងពេលខ្ញុំបាទកំពុងពិបាកនិងវេទនា។ - ទី៤ . ខ្ញុំបាទសូមលាមាត់លាពាក្យទាំងឡាយដែលខ្ញុំបាទបានធ្លាប់និយាយទាំងអស់ និងសូមខម៉ាទោសចំបោះមនុស្សដែលខ្ញុំធ្លាប់ធ្វើខុសលើពួកគាត់ ដោយប្រការណាមិនដឹងខ្លួន និងអភ័យទោសអោយចំពោះមនុស្សដែលធ្លាប់ធ្វើខុសលើខ្ញុំបាទ
- ទី៥ . សូមបួងសួងអោយប្រជាជនខ្មែរចេះស្រលាញ់និងសាមគ្គីគ្នាកាន់តែខ្លាំងឡើង និងសូមអោយប្រទេសយើងមានសុខសន្តិភាពស្ថេរភាពមានការរីកចំរើនរហូតក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាវៃប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ពិធីបុណ្យបំបួសនាគ អ៊ឹម ជីវ៉ា លើកនេះមានវត្តមានតារាជាច្រើនដូចជា លោកឧកញ៉ា ឃ្លោក ម្ចាស់ផលិតកម្មចក្រវាលពេជ្រ អ្នកស្រី ថុង ស្រីទៀង តារាកំប្លែងភេទីបី យ៉េយ៉េ មេក្រុមតារាម៉ូដែលលោក វុទ្ធី តារាសម្តែងជើងចាស់អ្នកស្រី ចាន់ សោភ័ណ្ឌ និងព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀត ចូលរួមពិធីបុណ្យនេះ៕