ពេជ្រ សោភា ចេញវីឌីអូថ្មី Sweet កប់! កំពុងទទួលបានប្រជាប្រិយភាព

02-01-2019 12:12pm

ភ្នំពេញៈ តារាកំពុងទទួលបានប្រជាប្រិយភាព និងជាតារាតំណាងក្រុមហ៊ុនOPPO អ្នកនាង ពេជ្រ សោភា ធ្វើការLive Video ថា ខ្លួននឹងចេញវីឌីអូដ៏ពិសេសមួយសម្រាប់ទស្សនិកជនលើផេកផ្លូវការរបស់ក្រុមហ៊ុនOPPO ដែលជាវីឌីអូស្នេហារវាងអ្នកនាងជាអ្នកបំរើការងារនៅហាងកាហ្វេមួយកន្លែងនិងបុរសសង្ហាជាភ្ញៀវមកជាប្រចាំនោះបានចេញជាផ្លូវការហើយគឺនៅយប់ថ្ងៃទី៣១ មុនពេលឆ្លងឆ្នាំតែម្តង។

ពិតជាភ្ញាក់ផ្អើលមែនទែនពេលដែលបានទស្សនាវីឌីអូនោះហើយ មានហ្វេនគាំទ្រជាច្រើនបានចូលCommentលើវីឌីអូរ និងដូចជាអរគុណដល់ក្រុមហ៊ុនOPPOដែលខំធ្វើអ្វីដែលថ្មីសម្រាប់ទស្សនិកជន មិនថាផលិតផលទូរស័ព្ទរបស់ខ្លួនក៏ដូចជាជួយគាំទ្រទៅលើផ្នែកសិល្បៈផងដែរ។

បើយើងលម្អិតពីសាច់រឿងដែលមានចំណងជើងថាៈ Lock សោរបេះដូង ដែលជាវីឌីអូថ្មីនោះវិញគឺបង្ហាញអំពីនារីម្នាក់ដែលបានលួចស្រលាញ់លើបុរសម្នាក់ តែមិនហ៊ានសារភាពអ្វីទាំងអស់ បានត្រឹមតែចង់ឃើញមុខគេនិងលួចថតគេប៉ុណ្ណោះ អារម្មណ៏នេះវាពិតជាពិបាកខ្លាំងហើយ មានតែអ្នកឆ្លងកាត់អារម្មណ៍នោះទេទើបយល់។​

ទោះជាយ៉ាងណាក្នុងសាច់រឿងនោះក៏បានបង្ហាញថាបុរសនោះក៏មានចិត្តលើអ្នកនាងវិញផងដែរ​ និងបានផ្តល់ជាកាដូយ៉ាងពិសេសទៅនាងទៀតគឺOPPO F9 Jade Green ដែលជាពណ៌ថ្មីមានចំនួនកំណត់របស់ក្រុមហ៊ុនOPPOដែលទើបមានលក់លើទីផ្សារផងដែរ។ បើតាមរយៈវីឌីអូនេះក្រុមហ៊ុនOPPOគឺបានធ្វើវីឌីអូនេះដើម្បីអបអរឆ្នាំថ្មី និងចង់បង្ហាញអំពីពណ៌ថ្មីF9 Jade Green របស់ខ្លូន។

គួររំលឹកផងដែរពណ៌ថ្មីនៃម៉ូដែលថ្មីរបស់F9 ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង ហើយវាត្រូវបានរចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។ ជាពិសេសទៅទៀតរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨​​ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃដែលបានជាវ។

ប្រសិនបើអេក្រង់មានការបែកបាក់ឬខូចខាត អតិថិជនអាចប្រើ​បណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER។

ត្រលប់មកវិញវីឌីអូថ្មីនេះពិតជាទទួលបានការគាំទ្រយ៉ាងច្រើន និងមានហ្វេនសុំអោយចេញភាគបន្ត ក៏ដូចជាបទចម្រៀងពេញ​ Lock សោរបេះដូងទៀតផង៕

តោះពេលនេះមកតាមដានទស្សនាវីឌីអូថ្មីរបស់​ពេជ្រ សោភា ទាំងអស់គ្នាៈ https://www.facebook.com/OPPOCAMBODIA/videos/266858677314184/