ជួយមើលផង! ឡានដឹកដីតូចធំ សម្រុកដឹកដី និងខ្សាច់ ថ្ម ធ្លាក់ដីហុយពេញផ្លូវ

26-12-2018 8:39pm

កោះកុងៈ រថយន្តដឹកដីប្រភេទយីឌុបទាំងតូច ទាំងធំ សម្រុកដឹកដីចាក់បំពេញការដ្ឋានជាច្រើនកន្លែង ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ បានបើកឆ្លងកាត់ផ្លូវធ្វើឲ្យធ្លាក់ដី ខ្សាច់ ថ្ម ពាសពេញផ្លូវបណ្តាយហុយទ្រលោម លើអ្នកធ្វើដំណើរឆ្លងកាត់យ៉ាងខ្លាំង ជាពិសេសអ្នកជិះម៉ូតូ ។ ដូច្នេះ សូមឲ្យអាជ្ញាធរ ដែលពាក់ព័ន្ធ ជួយមើលផង ។

ដោយឡែក ទោះបីជាយ៉ាងនេះ ក្តីបារម្ភដល់ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវរង្វង់មូល២ នៅគល់ស្ពានកោះកុង បានសម្តែងក្តីព្រួយបារម្ភ យ៉ាងខ្លាំង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ នៅពេលដែលរថយន្តដឹកដី បើកបរលឿនហើយហុយដីមិនស្រោចទឹក មូលហេតុមើលមិនឃើញ។

ជុំវិញបញ្ហានេះ Cam Post (ខេមប៉ុស្តិ៍) មិនទាន់បានការស្រាយបំភ្លីពីមន្រ្តីពាក់ពន្ធ័នៅឡើយទេ ៕