អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ទម្លាយសារសម្តេចតេជោ រឿងអ្នកនយោបាយជាប់បម្រាម

25-12-2018 2:21pm

ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានទម្លាយសារសម្តេចតេជោ ផ្ញើជូនពាក់ព័ន្ធនឹងអ្នកនយោបាយជាប់បម្រាម ហើយអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ។

លោកថា អ្នកនៅតាម សម រង្ស៊ី នឹងត្រូវជាប់ជាប់ទោសដដែល ចំណែកអ្នកផ្សេងមិនដើរតាមគំនិតលោក សម រង្ស៊ី នោះ អាចនឹងត្រូវផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ តាមអំណាចនៃច្បាប់ ដែលនឹងចូលជាធរមាននៅពេលខាងមុខនេះ។

ការលើកឡើងរបស់អតីតឧត្តមក្រឹប្រឹក្សាគណបក្សសង្គ្រោះជាតិនេះ ខណៈដែលសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ ថ្មី(ស្ទួយ) ត្រូវបានឆ្លងផុតដៃរបស់ព្រឹទ្ធសភាហើយ(អនុម័ត) នៅព្រឹ កថ្ងៃទី២៥ ធ្នូនេះ។

លោក គង់ គាំ បានលើកឡើងលើបណ្តាញសង្គមយ៉ាងដូច្នេះថា ឆ្នាំ២០១៨ មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ (២០១៨-២០២៣) មិនមែនតែខ្ញុំ គង់ គាំ ម្នាក់ ដែលធ្វើលិខិតសុំសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី លោក ឌិត មន្ទី ប្រធានតុលាការកំពូល និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសូមជួយផ្តល់យុត្តិធម៌លើកបម្រាមធ្វើនយោបាយដល់រូបខ្ញុំ។

លោកបញ្ជាក់ថា «នៅពិធីមួយក្នុងវត្តឈូកវ៉ា មុនដំណើរទៅកាន់ប្រទេសអូស្ត្រាលី សម្តេចនា យករដ្ឋមន្ត្រីបានទម្លាយសារពីអ្នកនយោបាយជាប់បម្រាមផ្សេងទៀតថា "មុនអញ្ជើញទៅប្រ ទេសអូស្ត្រាលី សូមលោកពូជួយ...»

លោកបន្តថា បន្ទាប់ពីវិសោធនកម្មច្បាប់គណបក្សនយោបាយមាត្រា៤៥ថ្មី (ស្ទួនមួយ) បើកឲ្យអ្នកនយោបាយជាប់បម្រាម១១៨រូប អាចទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ។ តើប៉ុន្មាននាក់មិនសុំ (តាម សម រង្ស៊ី​ និងក្រុមមានទោសបន្ត) ប៉ុន្មាននាក់រារែក ប៉ុន្មាននាក់គោរពច្បាប់ប្រទេស ដើម្បីប្រើប្រាស់សិទ្ធិ។ សិទ្ធិសម័យបុព្វកាល សិទ្ធិដែលរដ្ឋធម្មនុញ្ញបាន ចែងត្រូវកំណត់ដោយច្បាប់។

លោកបានបញ្ជាក់ថា «ច្បាប់បិទច្រក ច្បាប់បើកច្រក។ ខ្ញុំ គង់ គាំ និង គង់ បូរ៉ា មិនធ្វើចំណាប់ខ្មាំងរបស់មេដឹកនាំ និងគណបក្សនយោបាយក្រៅច្បាប់ទេ»

ជាមួយគ្នានោះដែរ លោក គង់ គាំ ក៏ទម្លាយពីបញ្ហាផ្ទៃក្នុងក៏ដូចជាគោលនយោបាយរបស់អតីតសង្គ្រោះជាតិ ពិសេសគំនិតលោក សម រង្ស៊ី យ៉ាងដូច្នេះថា ទាំងមជ្ឈដ្ឋានជាតិ និងអន្ត រជាតិ បានដឹងច្បាស់លាស់រួចទៅហើយថា លោកស្រី មួ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានពីររូប ក្នុងចំណោមបីរូប គឺជាកូនអុកដែល សម រង្ស៊ី​ រៀបចំសម្រាប់គាំទ្រខ្លួន ពេលត្រូវយកប្រៀបលើ កឹម សុខា។

លោកបន្តថា លោកស្រី មួ សុខហួរ និងលោក អេង ឆៃអ៊ាង ក្រោយលោក សម រង្ស៊ី ជួបសមាជិកសភាសហរដ្ឋអាមេរិក ដែលទំនងជាអន្តរជាតិយល់ថា តួនាទីប្រធានស្តីទី CNRP របស់សម រង្ស៊ី មិនអាចទទួលយកបានឡើយ ទើបបន្ថែមសារជួយភាពឯកា។

លោកបន្តថា លំហសម្តែងមតិ និងការជួបជុំ ដែលបម្រើផែនការបំផុសអតីតសមាជិក CNRP (ក្រៅច្បាប់) និងអ្នកគាំទ្រឲ្យ​ងើបឈរ (ទាំងក្រៅប្រទេស ទាំងក្នុងប្រទេស) ហួសពីក្របខ័ណ្ឌ ជជែក ឬតវ៉ាធម្មតា ឈានទៅបង្កចលាចល និងអសន្តិសុខ ដែលប្រទេស និងប្រជាពលរដ្ឋក ម្ពុជា មិនចង់ឃើញការបាត់បង់សណ្តាប់ធ្នាប់ ស្ថេរភាព និងចេរភាពនៃជីវភាព និងការអភិវឌ្ឍ  ដែលមានការចូលរួមពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អ្នកស្ថាបនានិយម និងបញ្ចៀសឧក្រិដ្ឋកម្ម វិនាសកម្មនិយម។

សូមជម្រាបថា ការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បន្ទាប់ពីបញ្ហាផ្ទៃក្នុង​របស់បក្សប្រឆាំងកំពុងបែកបាក់។ ពោលគឺនៅពេលច្បាប់វិសោធនកម្មច្បាប់គណបក្សន យោបាយចូលជាធរមាន នឹងបើកផ្លូវឲ្យអ្នកនយោបាយប្រឆាំង មានសិទ្ធិធ្វើនយោបាយឡើងវិញតាមកំណត់របស់ច្បាប់៕