តើអ្នកណា នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិអាមេរិកបន្ត?

22-12-2018 1:59pm

វ៉ាស៊ីនតោនៈ ការជ្រើសរើសមន្ត្រីជំនួសលោក Jim Mattis ជាមន្ត្រីដែលមានភាពល្បីល្បាញ និងទទួលបានការគោរពស្រឡាញបំផុត ក្នុងជួររដ្ឋាភិបាលរបស់លោកត្រាំ បានសម្រេចលាលេងពីតំណែង ហើយការជ្រើសរើសមនុស្សថ្មីមកជំនួសមិនមែនជារឿងងាយស្រួលនោះឡើយ។

លោក Jim Mattis ទទួលបានការបោះឆ្នោតគាំទ្ររហូតដល់៩៩សម្លេង និងប្រឆាំងតែ១ប៉ុណ្ណោះ នៅក្នុងការសម្រេចពីព្រឹទ្ធសភាអាមេរិក។ លោកត្រូវបានគេផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់សន្តិសុខជាតិ ក្នុងជួររដ្ឋាភិបាលរបស់លោកត្រាំ។

នៅថ្ងៃទី២០ ខែធ្នូ លោកបានប្រកាសលាលេងពីតំណែង ដោយសារតែមិនចុះសម្រុង និងគោលនយោបាយ របស់ប្រធានាធិបតីត្រាំ។ តាមគម្រោងលោកនឹងចាកចេញពីមន្ទីរបញ្ចកោណ នៅខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកណាដែលមានសម្ថភាពខ្ពស់សម្រាប់ជំនួសតំណែងនោះ? នៅពេលនេះ មន្ត្រីមានបទពិសោធជាច្រើន បានប្រកាសថា មិនចាប់អារម្មណ៍ និងតំណែងមួយនេះឡើយ។ អតីតមេបញ្ជាការកងទ័ពជើងគោកអាមេរិកឡោក Jack Keane បានប្រកាសថា លោកគ្មានចំណាប់អារម្ភចំពោះកៅអីនេះឡើយ។

ខាងក្រោមនេះជាមន្ត្រីដែលសារព័ត៌មាន Military Times ជ្រើសរើសម្រាប់តំណែងសំខាន់មួយនេះ៖ ទី១-លោក Patrick Shanahan រដ្ឋលេខាធិការក្រសួងការពារជាតិ ជាបុគ្គលមានឥទ្ធិពលទី២បន្ទាប់ពីលោក Jim msyyid។ ទី២-លោក Tom Cotton សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋប្រចាំនៅរដ្ឋ Arkansas ជាអតីតមន្ត្រីយោធានៅក្នុងសង្គ្រាមអ៊ីរ៉ាក់ និងអាហ្វហ្គានិស្ថាន។ ទី៣-លោក Richard Spencer អតីតមន្ត្រីជាន់ខ្ពស់ទាហានជើងទឹក មានបទពិសោធយូរឆ្នាំនៅក្នុងក្រសួងការពារជាតិ។ ទី៤-លោកស្រី Heather Wilson អាចនឹងក្លាយជាឈ្មោះដែលលោកត្រាំចាប់អារម្មណ៍ឲ្យក្លាយជារដ្ឋមន្ត្រីការពារជាតិស្ត្រីតំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក៕