សហរដ្ឋអាមេរិក បន្ថែមទណ្ឌកម្មថ្មីលើរុស្ស៊ី ពាក់ព័ន្ធនឹងការជ្រៀតជ្រែកការបោះឆ្នោត ឆ្នាំ២០១៦

20-12-2018 2:21pm

អាមេរិកៈ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីមកលើរុស្ស៊ី ជាមួយនឹងការបង្កើនបញ្ជីខ្មៅលើបុគ្គលដែលរងការចោទប្រកាន់ថា ជាប់ព័ន្ធនឹងយុទ្ធនាការគាំទ្រដោយវិមានក្រឹមឡាំង ដើម្បីជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចងសម្ព័ន្ធការអភិវឌ្ឍន៍ចុងក្រោយនេះ ជាមួយនឹងការប្រកាសថា ខ្លួននឹងដកចេញទណ្ឌកម្មកលើក្រុមហ៊ុនអាលុយមីញ៉ូម Rusal និងក្រុមហ៊ុន២ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយលោក អូឡិក ដឺរីប៉ាស្កា បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីបំបែកការគ្រប់គ្រប់គ្រងរបស់ពួកមូលធននិយមរុស្ស៊ីមកលើពួកគេ។

ក្រសួងរតនាគារ បន្តថា លោកដឺរីប៉ាស្កា ខ្លួនលោកផ្ទាល់នឹងបន្តស្ថិតក្រោមទណ្ឌកម្មអាមេរិកដដែល។

ក្រសួងរតនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មថ្មីនេះ មានគោលដៅមកលើសមាជិក១៥រូបនៃក្រុមសេវាកម្មចារកិច្ចយោធារុស្ស៊ី និងអង្គភាព៤កន្លែង ដែលជាប់ពាក់ព័ន្ធនឹងការជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោត ការវាយប្រហារតាមអ៊ីនធឺណេតមកលើទីភ្នាក់ងារប្រឆាំងការប្រើប្រាស់គ្រឿងញៀនពិភពលោក(WADA) និងសកម្មភាពបង្ខូចកេរ្តិ៍ដ៏ទៃទៀតនៅទូទាំងពិភពលោក។

សូមបញ្ជាក់ថា វិធានការចុងក្រោយនេះ ដែលបានកើតឡើងបន្ទាប់ពីទណ្ឌកម្មកាលពីខែមេសា មកលើ លោកដឺរីប៉ាស្កា និងអ្នកមូលធននិយម៦នាក់ទៀតនោះ គឺដើម្បីឆ្លើយតបនឹងការមិនគោរពដដែលរបស់រុស្ស៊ីចំពោះច្បាប់អន្តរជាតិ៕