ឱសថធម្មជាតិ ចម្រាញ់ពីទឹកឃ្មុំ ព្យាបាលរោគក្អក រលាកបំពង់ក នាំចូលមកពីថៃ មកដល់ប្រទេសកម្ពុជាហើយ

17-12-2018 9:49am

ភ្នំពេញៈ កម្មវិធីសម្ភោធ និងផ្សព្វផ្សាយផលលទ្ធផល ក្រុមហ៊ុន CHHONG MED ជាឱសថថ្មី ថ្នាំព្យាបាលជំងឺរលាកបំពង់ក ក្អករ៉ាំរ៉ៃ ដែលធ្វើអោយ ប៉ះពាល់ដល់អញ្ចាញធ្មេញប្រអប់មាត់ ដោយចម្រាញ់ចេញពីឃ្មុំសុទ្ធធម្មជាតិ ពិតៗ១០០ កម្មវិធីនេះប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានការចូលរួមដោយលោកប្រធានក្រុមហ៊ុន CHHONG MED មកពីប្រទេសថៃ និងប្រធានក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា រួមទាំងតារាសិល្បករ សិល្បការីនី ជាច្រើនហើយនិងអ្នកគាំទ្រផលិតផលក្រុមហ៊ុន CHHONG MED ផងដែរ។

បន្ថែមជាងនេះ មានការប្រគំតន្រ្ដី និងពិសារអាហាររួមជាមួយអថិតិជន និងអ្នកគាំទ្រក្នុងនោះមានការចាប់រង្វាន់ជាកាដូអនុស្សាវរីយ៍មាន កង់ ទូរទស្សន៍ ទូទឹកកក ជាច្រើនផងដែ។

លោកប្រធានក្រុមហ៊ុនប្រចាំប្រទេសថៃ ក៏បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន CHHONG MED បាននាំយកផលិតផល aiyara និង propoliz ជាឱសថធម្មជាតិថ្មីមួយដ៏ល្អដែលផលិតចេញមកពីឃ្មុំ នាំចេញពីប្រទេសថៃ ហើយបាននាំចូលមកដល់ប្រទេសកម្ពុជា និងមានការដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានតម្លៃថោកសមរម្យ ដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទិញយកទៅប្រើលប្រាស់ ដើម្បីព្យាបាលជំងឺក្អក និង ឈឺបំពង់ក និងផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរ។

លោកបន្ថែមទៀតថា ក្រុមហ៊ុន CHHONG MED មានការទទួលស្គាល់ពីប្រទេសក្នុងអឺរ៉ុប ហើយបណ្ដាលប្រទេសផ្សេងៗទៀតផងដែរ ចំណែកអ្នកដែលបានប្រើលប្រាស់នៃឱសថនេះ មានការគាំទ្រយ៉ាងខ្លាំង មិនថា ប្រជាពលរដ្ឋក្នុងប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋតាមបណ្ដាលប្រទេសនានា នៅក្នុងអាស៊ី និងអឺរ៉ុបថែមទៀផង​​។

ជាចុងក្រោយ លោកប្រធានក្រុមហ៊ុន CHHONG MED ក៏មានការអស់គុណទៅដល់អថិតិជនដែលធ្លាប់បានគាំទ្រផលិតផល aiyara និង propoliz ដែលជាឱសថថ្នាំធម្មជាតិ ដែលព្យាបាលជំងឺ ក្អក ផ្ដាសាយ និងឈឺបំពង់ក និយាយមិនចេញ សូមចូលរួមប្រើប្រាស់ ផលិតផលរបស់ក្រុមហ៊ុន CHHONG MED ដែលជាឱសថធម្មជាតិ ចម្រាញ់ចេញពីឃ្មុំ ថ្នាំព្យាបាលរោគក្អក ដែលនាំចូលមកពីប្រទេសថៃពិតៗ ល្អទាំងគុណភាព ជាមួយតម្លៃសមរម្យទៀតផង៕