ចាប់ខ្លួនចៅសង្កាត់រងបាក់ខែង ដោយសារគេចវេសមិនចូលខ្លួន

12-12-2018 3:42pm

ភ្នំពេញៈ ចៅសង្កត់បាក់ខែង ខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃទី១១ ធ្នូ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យកម្រិតធ្ងន់រាជធានីភ្នំពេញ នាំខ្លួនទៅតុលាការ ដើម្បីសាកសួរពាក់ពន្ធពីបទ ក្លែងបន្លំឯកសាធារណៈ និងលួចលក់អចលនវត្ថុអ្នកដទៃ។

ជនជាប់ចោទនេះ ឈ្មោះ ឆែ សូនី ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរជាចៅសង្កាត់រង សាលាសង្កាត់បាក់ខែង មានទីលំនៅភូមិក្ដីចាស់ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាល (មុនកាត់ចូលរាជធានីភ្នំពេញ)។

គេបានសង្កេតឃើញថា នៅពេលសមត្តកិច្ចនគរបាលព្រហ្ម នាំខ្លួនលោកចៅ សង្កាត់បាក់ខែង ទៅជូនដល់ដៃលោកចៅស៊ើបសួរ បានមួយដង្ហើមចង្រឹត គេលោកចៅសង្កាត់រូបនោះ ចុះពីជាន់ទី៤ នៃអគារសាលាដំបូង ដើរសំដៅយ៉ាងលឿនឡើង ជិះរថយន្តទំនើបចេញទៅវិញបាត់ ដោយមិនរំខានដល់សមត្តកិច្ចទៀតទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនលោក ឆៃ សូនី ចៅសង្កាត់បាក់ខែង ដើម្បីសាកសួរលើសំណុំរឿង.ក្លែងបន្លំឯកសាធារណៈ និងលួចលក់អចលនវត្ថុអ្នកដ៏ទៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ សីហា ២០១៧។ ដីកាបង្គាប់ឲ្យនាំខ្លួន យល់ឃើញថា ជនត្រូវចោទឈ្មោះ ឆៃ សូនី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួនចំនួន៣លើករួចហើយ ប៉ុន្តែជនត្រូវចោទមិនបានចូលបង្ហាញខ្លួនតាមការកំណត់នោះទេ ដោយមានពាក្យសុំពន្យាពេលរហូត ហើយពាក្យសុំពន្យាពេលក៏ពុំមានហេតុផលសមរម្យដែរ ដែលនាំឲ្យនីតិវិធីកាន់តែអូសបន្លាយ។ ដូច្នេះដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ឆែ សូនី មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត ។

ក្រោយពីសាកសួរចៅសង្កាត់បាក់ខែងបាន១ដង្ហើមចង្រឹតចប់សព្វគ្រប់ លោកចៅក្រម ប៊ុន ធី បានពន្លយឲ្យដឹងថា គាត់អាយុច្រើនហើយ ឃុំគាត់មិនកើត តែនីតិវិធី យើងបានសួរគាត់ចប់ហើយ តែដោយសារហៅគាត់ច្រើនដងមិនចូល ទើបចេញដីកាបង្គាប់ឲ្យសមត្តកិច្ចនាំខ្លួនតែម្ដង៕