រំលោភបង់រំលស់! ដោះលែងជនល្មោភកាម រំលោភក្មេងស្រីអាយុ១៥ឆ្នាំ ក្រោយបង់រំលស់១ខែ ១០០ដុល្លារ

12-12-2018 8:39am

កំពង់ឆ្នាំងៈ បុរសជាជនសង្សយ័ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វើការឃាត់ខ្លួនបន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចថា បានចាប់រំលោភកូនស្រីរបស់គាត់ អាយុ១៥ឆ្នាំ កាលពីម៉ោង១២យប់ឈានចូលដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

យោងតាមពាក្យបណ្ដឹងម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងក្នុងភូមិ មានកម្មវិធីបុណ្យមួយ ជនសង្ស័យ និងកូន​ស្រីគាត់ បានណាត់គ្នាទៅលេងរាំវង់ ពេលរាំចប់ ក៏ត្រឡប់មកផ្ទះវិញ ពេលដើរ​ត្រឡប់មកផ្ទះ មានប្អូនៗដើ​រជាមួយជាច្រើ​នគ្នា។ លុះមកដល់កន្លែងស្ងាត់ស្រាប់តែជនសង្សយ័ ក៏ទាញដៃខាងស្រី បក​មកក្រោយដាច់ពីគេប្រហែល៥០ម៉ែត្រ ស្រាប់តែខាងប្រុស ក៏បានលួងលោម និងចាប់ខាងស្រីឱបថើប បបោសអង្អែល ដោយធ្វើឲ្យ​ខាងស្រីមានអារម្មណ៍។ ពេលនោះខាងស្រី ក៏បានប្រាប់ទៅខាងប្រុសថា កុំឲ្យ​ធ្វើ​ចឹង បើស្រលាញ់ខ្ញុំពិតមែន ឲ្យ​ម៉ែឪចូលស្ដីដណ្តឹងខ្ញុំទៅតាមផ្លូវច្បាប់ រឿងខ្លួនប្រាណគង់តែបានទេ។

ពាក្យបណ្ដឹងម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងបន្តថា ឮដូច្នេះជនសង្ស័យមិនបានបញ្ឈប់នូវសកម្មភាពបបោសអង្អែលឡើយ គឺនៅតែបបោសអង្អែល ឱប ថើប រហូតដល់ខាងស្រីមានអារម្មណ៍រហូតទប់អារម្មណ៍មិនបានភ្លេចខ្លួនមួយភ្លែតខាងប្រុស ក៏ចាប់រំលោភបានសម្រេចតែម្ដង។ ក្រោយរំ​លោភបានសម្រេចមក អ្នក​ទាំងពីរ ក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន ខាងស្រីពេលដែលទៅដល់ផ្ទះ ដោយម្ដាយមានការសង្ស័យ ហេតុអីក៏មិនមកផ្ទះជាមួយប្អូនៗមុន។ ហើ​យម្យ៉ាងទៀតខ្លួនប្រឡាក់សុទ្ធតែដី ពេលនោះម្តាយបានដេញដោលសួរនាំចំឡើងៗ ទើបបែកធ្លាយរឿងថា ឈ្មោះ តុង ពុទ្ធី ហៅ(អាព្រលិត)ចាប់រំលោភ។

ពេលដឹងរឿងហេតុហើយ ម្តាយក៏ហៅឪពុកមកប្រាប់ដំណើររឿង ហើយឪពុកក៏បានទៅប្ដឹង លោក តុប សារឿន មេប៉ុស្តិ៍រដ្ឋបាលព្រៃមូលទាំងយប់ ។ លុះរហូតដល់ព្រឹកឡើងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីទទួលពាក្យបណ្តឹងភ្លាម លោកមេប៉ុស្ដិ៍ព្រៃមូល ក៏បានចុះដល់លំនៅឋានជនសង្សយ័ធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

គួបញ្ជាក់ផងដែរថា នៅក្នុងពាក្យបណ្ដឹងគ្រួសារជនរងគ្រោះទាមទារសំណងផ្លូវចិត្តចំនួន ៣០០០ដុល្លារ តែជនសង្ស័យព្រមសងតែ២៥០០ដុល្លារ ដោយសុំបង់រំលស់មួយខែ១០០ដុល្លារ តែការដោះស្រាយក្រៅប្រពន្ធ័ច្បាប់មិនបានសម្រេច ក៏អនុវត្តតាមផ្លូវច្បាប់តែម្តង៕