ស្រាបៀរ ABC Extra Stout, Heineken, Tiger ប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ២០១៧-២០១៨

07-12-2018 4:19pm

ភ្នំពេញៈ ស្រាបៀរលំដាប់ពិភពលោកទាំង៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧- ២០១៨។ កម្មវិធីពិសេសនេះ មានការអញ្ជើញចូលរួមពីគូស្វាមីភរិយា ដែលឈ្នះរង្វាន់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន កាលពីថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។

ស្រាបៀរ ABC Extra Stout បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅទីក្រុងប៉ារីស ចំនួន៥រង្វាន់ ខណៈស្រាបៀរ Heineken បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅទីក្រុងអាំស្ទែដាំ ចំនួន២រង្វាន់ និងស្រាបៀរ Tiger បានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយនឹងបទពិសោធន៍រំភើបរីករាយនៃការជិះស្គីទឹកកក ចំនួន១៥រង្វាន់។ កម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ បានប្រព្រឹត្តធ្វើឡើងនៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ជាម សុនិត និងអ្នកស្រី យ៉ាន ស្រីម៉ៅ មកពីខេត្តព្រៃវែង ដែលជាគូស្វាមីភរិយាថ្មីមួយគូ ក្នុងចំណោមចំនួនគូស្វាមីភរិយាថ្មីជាច្រើនគូ ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុង អាំស្ទែដាំ ពីកម្មវិធីពិសេសនេះ បានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថា ខ្លួនត្រូវរង្វាន់ធំពីស្រាបៀរ Heineken។ ពួកគាត់ទាំងពីរ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ពិតជាបានប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានត្រូវរង្វាន់ពីកម្មវិធីពិសេសនេះ។

គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរលំដាប់ពិភពលោកទាំង៣ គឺស្រាបៀរ ABC Extra Stout, Heineken និង Tiger ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០១៩។ ស្រាបៀរ ABC Extra Stout នឹងចែករង្វាន់ដំណើរកម្សាន្តនៅទីក្រុងឡុងដ៏។ ស្រាបៀរ Heineken នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំ នៅឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក ហើយស្រាបៀរ Tiger នឹងចែករង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំ នៅទីក្រុងស៊ីដនី។

អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។

តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ 011 222 400 ឬ 011 333 500 សម្រាប់ព័ត៌មានបន្ថែម។ សូមពិសាដោយការទទួលខុសត្រូវ៕