ដាក់ថ្នាំសណ្ដំ យកទៅរំលោភ រហូតមានផ្ទៃពោះជិត៥ខែ ទើបបែកការណ៍ ចាប់ជនកំហូចបញ្ជូនឡើងតុលាការ

07-12-2018 1:47pm

ភ្នំពេញៈ យុវជនម្នាក់​បាន​ដាក់​ថ្នាំ​សណ្តំ​ស្ត្រី​រង​គ្រោះ​យក​ទៅ​រំលោភ​ក្នុង​បន្ទប់​ផ្ទះសំណាក់​រហូត​មាន​ផ្ទៃពោះ​ជាង​៤​ខែតែ​ត្រូវ​ចាប់​បាន​នៅ​ក្រុង​ប៉ោយ​ប៉េ​ត និង​នាំ​មក​ប្រគល់​ឱ្យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី៧ធ្នូ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យដែកត្រូវចាប់ខ្លួនឈ្មោះ  រ៉​ន វី​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅផ្ទះ​លេខ​៩៨ ផ្លូវ​លេខ​២២ បុរី​ពិភព​ថ្មី​២ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ តែក្រោយផលិតបទល្មើសរត់ទៅរស់នៅប៉ោយប៉ែត។

ក្រោយពីមានការបង្ខាំងរំលោភរួចមកជនរងគ្រោះបានដាក់ពាក្យបណ្តឹង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រំលោភ​សេពសន្ថវៈ​គឺ​ស្ត្រី​រង​គ្រោះ​បាន​ប្តឹង​ជនសង្ស័យ​ពី​បទ​ដាក់​ថ្នាំ​សណ្តំ​យក​ទៅ​រំលោភ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ដែល​ប្រព្រឹត្ត​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ជនសង្ស័យ​ដាក់​ថ្នាំ​សណ្តំ​រំលោភ​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​ហើយ​បាន​រត់គេច​ខ្លួន​មក​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ជាមួយ​មិត្តភក្តិ ហើយ​ស្ត្រីរ​គ្រោះ​លាក់លៀម​ ឪពុក​ម្តាយ​រហូត​មាន​ផ្ទៃពោះ​៤​ខែ​២១​ថ្ងៃ ទើប​ឪពុក​ម្តាយ​ដឹង​បាន​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ដាក់​ថ្នាំ​សណ្តំ​ស្ត្រី​រង​គ្រោះ​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច ​និង​មាន​ផ្ទៃពោះ​ជាង​៤​ខែ ទើប​ឪពុក​ម្តាយ​បានដឹង និង​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​កសាង​សំណុំរឿង​ប្រគល់​ជូន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​ច្បាប់។

បច្ចុប្បន្នសំណុំរឿងរំលោភសេពសន្ទវៈនេះ តំណាងអយ្យការអមតុលាការកំពង់សាកសួរជនសង្ស័យនៅឡើយ៕