សំពាធធ្វើឲ្យនាវាក្រុមគ្រូពេទ្យគ្មានព្រំដែន បញ្ចប់ប្រតិបត្តិការសង្រ្គោះជនអន្តោប្រវេសន៍ ក្នុងសមុទ្រមេឌីទែរ៉ាណេ

07-12-2018 12:50pm

អឺរ៉ុបៈ ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បាននិយាយថា ពួកគេត្រូវគេបង្ខំឲ្យបញ្ចប់ប្រតិបត្តិការសង្រ្គោះជនអន្តោប្រវេសន៍នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដោយនាវា Aquaius។ ក្រុមសប្បុរសធម៌សុខាភិបាលមួយនេះ បានថ្កោលទោសការជំទាស់ជាបន្តបន្ទាប់មកលើប្រតិបត្តិការរុករក និងជួយសង្រ្គោះរបស់ខ្លួន ដោយបណ្តារដ្ឋមួយចំនួននៅអឺរ៉ុប។

គួរឲ្យដឹងថា នាវា Aquarius បានឈប់សំចតនៅទីក្រុងមែរសី ប្រទេសបារាំង ចាប់តាំងពីការចុះបញ្ជីរបស់ពួកគេ ត្រូវបានដកហូតរួចមកនោះ។ នាវាមួយគ្រឿងនេះ បានជួយសង្រ្គោះជីវិតជនអន្តោប្រវេសន៍ ដែលធ្វើដំណើរឆ្លងកាត់ប្រកបដោយគ្រោះថ្នាក់ទៅកាន់អឺរ៉ុប ចេញពីប្រទេសលីប៊ី និងកន្លែងផ្សេងទៀត ប៉ុន្តែពួកគេប្រឈមនឹងការជំទាស់យ៉ាងខ្លាំង ពិសេសពីប្រទេសអ៊ីតាលី។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីតាលី លោក ម៉ាតេអូ សាល់វីនី បានចោទប្រកាន់ក្រុម MSF ដែលគ្រប់គ្រងនាវាសង្រ្គោះ Aquarius ថា បានសម្របសម្រួលជាមួយក្រុមជួយជូរមនុស្សខុសច្បាប់ នៅលីប៊ី ដើម្បីដឹកជនអន្តោប្រវេសន៍មកកាន់កំពង់ផែអ៊ីតាលី។

សូមបញ្ជាក់ថា Aquarius គឺជានាវាសង្រ្គោះសប្បុរសធម៌ចុងក្រោយគេ ដែលនៅប្រតិបត្តិសង្រ្គោះជនអន្តោប្រវេសន៍នៅក្នុងសមុទ្រមេឌីទែរ៉ាណេ៕