ចាប់ពីឆ្នាំ២០២០ កីឡាទេសចរណ៍នៅតំបន់ឆ្នេរ នឹងពង្រីកសក្កានុពលកម្រិតពិភពលោក

07-12-2018 12:31pm

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា ចាប់ពីឆ្នាំ២០២០ កីឡាទេសចរណ៍ នឹងបង្កើនការរៀបចំទៅជាកម្រិតពិភពលោក ដោយតម្រូវរៀបចំនៅតាមបណ្តាខេត្ត ដែលមានឆ្នេសមុទ្រ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងបញ្ជាក់កាលពីពេលថ្មីៗនេះថា ក្រសួងទេសចរណ៍ដាក់គោលដៅបង្កើតកីឡាទេសចរណ៍ធំៗកម្រិតពិភពលោក ចាប់ពីឆ្នាំ២០២០តទៅ ដោយតម្រូវរៀបចំនៅតាមបណ្តាខេត្តដែលមានឆ្នេសមុទ្រដូចជា ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសពង្រឹងសមត្ថភាព និងបច្ចេកទេសកីឡាករការិនី ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកថា កីឡាទេសចរណ៍ដែលគ្រោងរៀបចំឲ្យទៅជាកីឡាកម្រិតពិភពលោក ហើយវាអំណោយផលប្រកួតតែនៅតំបន់ឆ្នេសមុទ្រនោះ មាន២ប្រភេទកីឡា ក្នុងនោះ មានកីឡាទ្រីយ៉ាថ្លុងដែលមាន៣វិញ្ញាសា ហែលទឹក រត់ និងជិះកង់ និងរៀបចំនៅឆ្នេខេត្តកែប។ រីឯប្រណាំងកង់កម្រិតពិភពលោក និងរៀបចំនៅខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។

សូមបញ្ជាក់ថា កីឡាទេសចរណ៍កម្រិតពិភពលោក មានកីឡាទ្រីយ៉ាងត្លុន ប្រណាំងកង់ប្រមុខអូឡាំពិក លោក ថោង ខុន គ្រោងស្នើសុំរដ្ឋាភិបាល បង្កើតឲ្យបាននៅឆ្នាំ២០២០ ក្រៅកីឡា២ប្រភេទនេះ កីឡាទេសចរណ៍មួយចំនួនទៀត និងបង្កើតចាប់ពីឆ្នាំ២០១៩ នៅតាមតំបន់ទេសចរសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា៕