Real Madrid ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Spanish Cup ក្រោយឈ្នះក្រុម Melilla

07-12-2018 12:16pm

បាល់ទាត់ៈ ក្រុម Real Madrid បានបំបាក់ក្រុមសិស្សប្អូន Melilla មកពីក្របខ័ណ្ឌទី៣ ៦-១ ដើម្បីរកបានលទ្ធផលទាំង២ជើង១០-១ និងឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Spanish Cup។

២គ្រាប់របស់កីឡាករ Marco Asensio និងគ្រាប់បាល់នៅការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករ Javi Sanchez ធ្វើឲ្យក្រុម Real Madrid នាំមុខមុន ៣-០ ក្នុងតង់ទី១ លើទឹកដី Bernabeu។

កីឡាករ Isco និងកីឡាករ Vinicius Junior បន្ថែមម្នាក់១គ្រាប់ទៀត មុនពេលដែលក្រុម Melillaរកបាន១គ្រាប់វិញ ដោយសារគ្រាប់បាល់ប៉េណាល់ទីនៅនាទី៨១របស់កីឡាករ Yacine Qasmi ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Isco បន្ថែមគ្រាប់បាល់ទី២របស់គាត់ ដើម្បីបញ្ចប់ជ័យជំនះ៦-១សម្រាប់ក្រុម Real Madrid។

ថ្វីត្បិតតែគ្រូបង្វឹករបស់ក្រុម Real Madrid លោក Santiago Solari បានធ្វើការផ្លាស់ប្តូរកីឡាករ១០រូបពីក្រុមដែលបានយកឈ្នះក្រុម Valencia២-០នៅការប្រកួត La Ligaកាលពីថ្ងៃសៅរ៍យ៉ាងណាក្តី ក៏លោកនៅតែដាក់អ្នកចាំទី Keylor Navas ឲ្យចូលលេងដដែល។

គួរឲ្យដឹងថា ការប្រកួតជើងទី១ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅ ដែលជាការប្រកួតដឹកនាំក្រុមលើកដំបូងរបស់លោក Solari៕