Joe Gomez អាចអវត្តមានពីក្រុម Liverpool រយៈពេល៦ខែ ក្រោយបាក់ឆ្អឹងជើងឆ្វេង

07-12-2018 12:13pm

បាល់ទាត់ៈ ខ្សែការពាររបស់ក្លិបហង្សក្រហម Liverpool កីឡាករ Joe Gomez អាចនឹងអវត្តមានរយៈពេល៦សប្តាហ៍ ក្រោយបាក់ឆ្អឹងជើងឆ្វេងរបស់គាត់ អំឡុងជ័យជំនះ កាលពីថ្ងៃពុធលើក្រុម Burnley។

កីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស មានវ័យ២១ឆ្នាំម្នាក់នេះ ត្រូវបានដកចេញពីការប្រកួត ក្រោយលេងបានរយៈពេល២៣នាទី បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Ben Mee ប្រធានក្រុមBurnley។

អ្នកចាត់ការរបស់ក្លិប Liverpool លោក Jurgen Klopp បានតវ៉ានឹងការលេងចាប់ផ្តួលរបស់ក្រុម Burnley អំឡុងជ័យជំនះ៣-១ នៅក្របខ័ណ្ឌ Premier League ក្នុងទឹកដី Turf Moor។

ដោយឡែក លោក Sean Dyche អ្នកចាត់ការរបស់ក្លិប Burnley បាននិយាយថា វាគឺជាការចាប់ផ្តួលដ៏អស្ចារ្យមួយដោយកីឡាករ Mee។

ក្លិប Liverpool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បត្តិ៍ថា កីឡាករ Gomezនឹងអវត្តមានពីការប្រកួតរយៈពេលជិត៦សប្តាហ៍។

សូមបញ្ជាក់ថា កីឡាករ Gomez លេងបាន១៣លើក ពី១៥ប្រកួតនៅក្រុម League របស់ក្រុម Liverpool ក្នុងរដូវកាលនេះ៕