អភិបាល​ខេត្តកំពង់ចាម​ ដឹកនាំ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​រៀបចំ​សៀវភៅ​មគ្គុទ្ទេសក៍​ និង​ការ​វិនិយោគ​ ក្នុង​មូលដ្ឋាន​

06-12-2018 4:39pm

កំពង់ចាមៈ លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធបតីក្នុងកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរនូវយោបល់គ្នាលើសៀវភៅមគ្គុទេសក៍​ និង​ការ​វិនិយោគ​ ដោយ​មានការចូលរួមពីក្រុមអ្នកវិនិយោគវ័យក្មេង​ មន្ទីរ​ អង្គភាព​ពាក់ពន្ធ័ជុំវិញខេត្ត​ និងម្ចាស់សហគ្រាស​ ភោជនីយដ្ឋាន​ សណ្ឋាគារ​ រមណីយដ្ឋាន​​ ក្នុងគោលបំណងបង្កើតសៀវភៅមគ្គុទេសក៍​ នៃការ​វិនិយោគ​នៅ​ក្នុង​ក្រុង​កំពង់ចាម​ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​សាលប្រជុំ​តូច​សាលា​ខេត្ត​កំពង់ចាម​។ 

គួរ​បញ្ជាក់​ផង​ដែរថា​ កិច្ចប្រជុំពិភាក្សនេះ ក្នុងគោលបំណងជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ឱ្យធ្វើសម្រេចគោលបំណងកាន់តែប្រសើរជាងមុន និងផ្តល់ការប្រឹក្សាជូនវិនិយោគទុននូវវិស័យអាទិភាព មុននឹងសម្រេចការដាក់ទុនវនិយោគ។ តាមការពិភាក្សាសៀវភៅនេះ ក៏ផ្តល់ការប្រឹក្សាជូនសហគ្រិន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ថាដើរតាមនីតិវិធីច្បាប់ណាខ្លះ និងស្ថាប័នណាខ្លះ ដើម្បីសម្រេចបានដំណើរការវិនិយោគរបស់ខ្លួនទាន់ពេវេលា នេះជាការបង្ហាញជូនវិនិយោគិន ឱ្យបានឃើញភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងក្នុងសង្វាក់ការងាររវាងវិស័យសាធារណៈ នងវិស័យឯកជន។

លោកអភិបាល​ខេត្ត​កំពង់ចាម​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ជាពិសេស​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​វិនិយោគទុន​ ដែល​មាន​បំណង​ចូល​មក​បណ្ដាក់​ទុន​ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ក៏​ដូច​ជា​ការ​វិនិយោគ​ក្នុង​ខេត្ត​កំពង់ចាម​ទាំង​មូល​ផង​ដែរ​។

ជាមួយគ្នានោះ​ លោក​អភិបាលខេត្ត​ ក៏​បាន​ស្នើ​ឲ្យ​ក្រុមអ្នកវិនិយោគវ័យក្មេង​ ជួយ​សហការ​ ក៏​ដូច​ជា​ការជួយ​កែលំអ​ដល់​ស្ថាប័ន​ជំនាញ​រាល់​​កំហុស​ឆ្គង​ណា​មួយ​ ក្នុង​កិច្ច​ការ​វិនិយោគ​នានា​ផង​ដែរ​៕