អ៊ុយក្រែន បាញ់សាកល្បងមីស៊ីលប្រភេទថ្មី ទទួលបានជោគជ័យ នៅសមុទ្រខ្មៅ

06-12-2018 4:04pm

អ៊ុយក្រែនៈ កាលពីថ្ងៃទី៥ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានប្រកាសថា ប្រទេសនេះ បានសាកល្បងដោយជោគជ័យនូវ​ប្រភេទកាំជ្រួចមិស៊ីល Neptun ដ៏ទំនើប ផលិតដោយ ក្រុមហ៊ុន Luch។

នៅលើបណ្តាញសង្គម  Facebook លោក Poroshenko បានបញ្ជាក់ថា កាំជ្រួចមីស៊ីលខាងលើ បានបាញ់ចំគោលដៅនៅចម្ងាយ ២៨០គីឡូម៉ែត្រ ។ ក្នុងថ្ងៃជាមួយគ្នានោះ ក្រុមហ៊ុន Ukroboronprom បានបញ្ជាក់ថា កាំជ្រួចមីស៊ីល Neptun ត្រូវបានបាញ់ចេញពីទីតាំង នៅតំបន់ Odessa នៅភាគខាងត្បូង អ៊ុយក្រែន ដោយបាញ់ចំគោលដៅនៅលើសមុទ្រខ្មៅ។

តាមការលើកឡើងរបស់ក្រុមហ៊ុន Ukroboronprom  កាំជ្រួចមីស៊ីល Neptun  ត្រូវបានផលិតឡើង តាមគម្រោងនៃប្រព័ន្ធមីស៊ីលការពារ ដោយមានសមត្ថភាព នៅក្នុងការការពារទឹកដីអ៊ុយក្រែន៕