ទាហានម៉ារីនអាមេរិក៦នាក់ កំពុងបាត់ខ្លួន ក្រោយជួបឧបទ្ទេវហេតុបុកយន្តហោះ២គ្រឿង នៅតំបន់ឆ្នេរជប៉ុន

06-12-2018 3:51pm

ជប៉ុនៈ ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានអះអាងថា កងម៉ារីនសហរដ្ឋអាមេរិក៦នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីឧបទ្ទេវហេតុគ្រោះថ្នាក់មិននឹកស្មានដល់មួយនៅតំបន់ឆ្នេរសមុទ្រជប៉ុននាថ្ងៃព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងយន្តហោះកងម៉ារីនសហរដ្ឋអាមេរិក២គ្រឿង ដែលទំនងជាបុកគ្នា អំឡុងពេលសមយុទ្ធចាក់ប្រេងនៅលើអាកាសនោះ។

កងម៉ារីនសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទេវហេតុនេះ កើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ម៉ោងក្នុងស្រុកនៅជប៉ុននាថ្ងៃព្រហស្បតិ៍នេះ ស្ថិតនៅចម្ងាយ៣២២គ.មពីតំបន់ឆ្នេរសមុទ្រជប៉ុន។

ក្រសួងការពារជាតិជប៉ុន បាននិយាយថា មកទល់នឹងពេលនេះ កងទ័ពជើងទឹករបស់ខ្លួន សង្រ្គោះបានទាហានជើងទឹកអាមេរិកម្នាក់ ក្នុងចំណោមទាហានជើងទឹក៧នាក់ នៅលើយន្តហោះទាំង២គ្រឿងនោះ នៅពេលដែលឧបទ្ទេវហេតុកើតឡើង។

ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងជប៉ុន បាននិយាយថា បច្ចុប្បន្នប្រតិបត្តិការសង្រ្គោះ និងរុករក កំពុងធ្វើឡើង៕