ក្រុមស្ថាបត្យករអង់គ្លេស បង្កើតទីក្រុងនំ ដែលអាចទទួលបាន

06-12-2018 3:21pm

ទីក្រុងឡុងដ៍ៈ ក្រុមស្ថាបត្យករអង់គ្លេស បានផ្លាស់ប្តូរសម្ភារៈអគារតាមធម្មតារបស់ខ្លួន ជាស្ករ  និងគ្រឿងទេសវិញ បង្កើតបានជាទីក្រុងនំ ដែលអាចទទួលទានបាន សម្រាប់ពេលអនាគតនៅឯសារៈមន្ទីរ V&A ស្ថិតក្នុងទីក្រុងឡុងដ៍ ដើម្បីបង្ហាញថា គម្រោងទីក្រុង អាចសប្បាយរីករាយ និងមានឱជារសជាតិ។

ពិព័រណ៍ប្រចាំឆ្នាំ ដែលមានរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែធ្នូ រហូតដល់ថ្ងៃទី៦ ខែមករា នេះ នឹងបង្ហាញអគារនំជាច្រើន ដោយក្រុមស្ថាបត្យករ ក្រុមរចនា និងក្រុមវីស្វករ ដែលត្រូវបានគេស្នើសុំឲ្យបង្កើតទីក្រុងអនាគត ដែលអាចទ្រទ្រង់បាន។

សំណង់អគារជាង៦០ ត្រូវបានបង្កើតឡើងពីនំដុត ហើយទីក្រុងនេះ មានការបង្ហាញរថយន្តខ្សែកាបិ៍ធ្វើពីឫសឈើ ហើយផ្លូវទោចក្រយាន និងផ្លូវអ្នកថ្នើជើង ធ្វើពីស្ករផងដែរ។

ក្រុមស្ថាបត្យករ Holland Harvey បានធ្វើទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែងនាសម័យទំនើបផងដែរ។ វាគឺជាការរចនាដូចជីវិតពិតសម្រាប់សប្បុរសធម៌អង់គ្លេស Shelter from the Storm។

នៅក្នុងចំណោមសំណង់អគារនំដែលដាក់បង្ហាញទាំងនេះ មានទាំងប្រាសាទមួយខ្នង ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Foster and Partners ៕